ភាគច្រើននៃពួកយើងសុទ្ធតែដឹងពីអត្ថប្រយោជន៍របស់ស៊ុតចំពោះសុខភាព ប៉ុន្តែប្រហែលជាមិនចាប់អារម្មណ៍ពីផលល្អៗរបស់វាទៅលើសម្រស់ឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើស៊ុតល្អអ្វីខ្លះទៅចំពោះសម្រស់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗប្រើប្រាស់ស៊ុតរក្សាសម្រស់ ៖
១. ផ្នែកពណ៌ស៊ុតជាមួយយ៉ាអួរ
រូបមន្តនេះនឹងជួយឱ្យស្បែកស្រស់ស្អាតដោយកម្ចាត់កោសិកាស្បែកងាប់ៗ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយយ៉ាអួរ ១ ស្លាបព្រាបាយជាមួយផ្នែកពណ៌ស រួចបន្ថែមស្ករសចូលបន្តិច។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកមុខនិងក។ ម៉ាស្សាថ្នមៗសម្រាប់រយៈពេល ១០នាទី និងរងចាំសម្រាប់រយៈពេល ១០នាទីទៀត សឹមលាងសម្អាតចេញ។
២. ផ្នែកពណ៌សនៃស៊ុតសម្រាប់លើកត្របកភ្នែក
អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវលាងសម្អាតត្របកភ្នែកឱ្យស្អាតជាមុនសិន និងជូតផ្ដិតថ្នមៗរហូតដល់ស្ងួត។ កូរវឹកផ្នែកពណ៌សនៃស៊ុតមួយគ្រាប់ឱ្យសព្វ សឹមប្រើប្រាស់សំឡីត្បារត្រចៀកជ្រលក់លាបផ្នែកពណ៌សនៃស៊ុតលើផ្នត់នៃត្របកភ្នែក។ រងចាំរហូតដល់ស្ងួត សឹមប្រើប្រាស់ក្រណាត់ស្អាតជ្រលក់ទឹកក្ដៅឧណ្ហៗជូតសម្អាតចេញ។
៣. សម្រាប់បំបាត់ស្នាមមុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្នែកពណ៌សនៃស៊ុតជាមួយទឹកក្រូចឆ្មារស្រស់ប្រហែល ២ ស្លាបព្រា។ អ្នកអាចបន្ថែមទឹកឃ្មុំចូលបន្តិចក៏បាន។ កូរវឹកគ្រឿងផ្សំទាំងអស់ឱ្យសព្វចូលគ្នា សឹមលាបម៉ាស្សាល្បាយលើស្បែកមុខ។ រងចាំសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។ រូបមន្តនេះក៏ជួយបន្តឹងស្បែកមុខផងដែរ។
៤. សម្រាប់ដោះស្រាយបញ្ហាអង្គែ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្នែកពណ៌លឿងនៃស៊ុតពី ១ ទៅ ២ គ្រាប់ ជាមួយផ្លែបឺរម្ខាងក្នុងម៉ាស៊ីនកិនក្រឡុក។ ក្រោយពេលកិនក្រឡុកចូលគ្នាសព្វ សឹមប្រើប្រាស់ល្បាយលាបលើសក់ និងរងចាំសម្រាប់រយៈពេល ៣០នាទី។ លាងសម្អាតចេញជាមួយត្រជាក់ និងកុំភ្លេចកក់សក់ជាមួយសាប៊ូដូចពេលធម្មតា។
៥. សម្រាប់ព្យាបាលសក់ស្ងួត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកស៊ុត ២ គ្រាប់ឱ្យសព្វ សឹមលាបម៉ាស្សាលើស្បែកនិងសក់ដែលសើម។ ទុកចោលសម្រាប់រយៈពេលពី ៣០ ទៅ ៦០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់និងកក់សក់ជាមួយសាប៊ូកម្រិតស្រាល។ អនុវត្តរូបមន្តនេះឱ្យបានយ៉ាងហោចណាស់ពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍៕