ការរួមភេទ ដោយសុវត្ថិភាព
នេះមានន័យថា អ្នកត្រូវចេះការពារខ្លួន តាមរយៈការប្រើប្រាស់ស្រោមអនាម័យ ជាពិសេស ប្រសិនបើអ្នក មិនទាន់មានគម្រោង ចង់បានកូននោះទេ។
កុំរំពឹងខ្ពស់ខ្លាំងពេក
គ្រាដំបូង អ្វីៗប្រហែលជាមិនអាច សមតាមបំណងប្រាថ្នាអ្នកនោះទេ ដូច្នេះ ចូរកុំសង្ឃឹម ខ្ពស់ពេក ហើយក៏កុំអន់ចិត្តដែរ។ លើកក្រោយៗ អ្នកប្រហែលជាមានក្តីសុខ ច្រើនជាងនេះជាមិនខានឡើយ។
ដកដង្ហើម
ថ្ងៃដំបូង ប្រហែលជាធ្វើឲ្យអ្នកភ័យ ញាប់ញ័រ និងមានភាពតានតឹង ប៉ុន្តែ ចូរធ្វើខ្លួនឲ្យសប្បាយ ហើយរង់ចាំស្វាមីរបស់អ្នកទៅ។ តាមលក្ខណៈធម្មជាតិ អ្នកណា ក៏ដឹងថា ត្រូវធ្វើម៉េចដែរ នៅពេលហ្នឹងនោះ។
កុំភ្លេចបបោសអង្អែល
ស្ត្រីមួយចំនួន ប្រហែលជាគិតថា ការធ្វើបែបនេះ នឹងធ្វើឲ្យដៃគូ ស្មានថាយើងធ្លាប់ឆ្លងកាត់រឿងនេះ ប៉ុន្តែ វាមិនដូច្នេះនោះទេ។ ការរួមភេទ មិនមែនសំដៅតែទៅលើ ការដាក់បញ្ចូលក្នុងប្រដាប់ភេទនោះទេ ប៉ុន្តែ វាជាការថើប ការស្ទាប និងការនិយាយពាក្យអាសអាភាស។
រៀងចំខ្លួន
អ្នកត្រូវងូតទឹក និងត្រៀមខ្លួនរួចជាស្រេច សម្រាប់ថ្ងៃដំបូងរបស់អ្នក។
កុំរំពឹងថា ឈានដល់ចំណុចកំពូល
ថ្ងៃដំបូង ប្រហែលជាពិបាកបន្តិចហើយ សម្រាប់មនុស្សស្រី ក្នុងការឈានដល់ចំណុចកំពូល ពីព្រោះ អ្នកប្រហែលជាមានការឈឺចាប់ ឬមិនមានផាសុកភាពប៉ុន្មាននោះទេ។
កុំធ្វើពុត
ប្រសិនបើអ្នកឈឺ ឬមិនស្រួល សូមកុំធ្វើពុត ហើយទ្រាំខាំមាត់អី ប្រាប់ដៃគូរបស់អ្នកទៅ៕