​មនុស្ស​ស្រី​ភាគច្រើន ចូលចិត្ត​បញ្ចេញ​សម្លេង​ថ្ងូរ ខណៈពេល​កំពុង​តែ​រួមភេទ​។ យ៉ាងណាមិញ មាន​ស្ត្រី​ច្រើនណាស់ ដែល​ពី​បាក​នឹង​ទទួលបាន នូវ​ចំណុចកំពូល​ក្នុងពេល​រួមភេទ​។ រឿង​នេះ​ដោយសារ​តែ​ពួកគេ មាន​ភាព​តានតឹង និង​គិត​ថា ការ​រួមភេទ​នេះ មាន​រយៈពេល​យូរ​ពេក ដូច្នេះ ក៏​ប្រើ​វិធី​បន្លំ ដើម្បី​ឲ្យដៃ​គូមាន​អារម្មណ៍ល្អ​ទៅ​។ ដូច្នេះ តើ​សញ្ញា​អ្វីខ្លះ ដែល​អាច​ដឹង​ថា ខាង​ស្រី​ពិតជា​កំពុងតែ​បន្លំ​រឿងនេះ​មែន​?

ចង្វាក់​ដកដង្ហើម​របស់​នាង​
នៅពេល​មនុស្ស​ស្រី​ម្នាក់ ឈាន​ដល់​ចំណុច​កំពូល​ហើយ ចង្វាក់​ដង្ហើម ជីព​ចរ និង​សម្ពាធ​ឈាម​នាង​នឹង​ឡើង​ខ្ពស់ ហើយ​ក៏​ស្រក​មកវិញ​បន្តិច​ម្តងៗ​ដែរ​។ ប៉ុន្តែ បើសិនជា​នាង​បន្លំ​វិញ នោះ នាង​ទំនងជា​បិទ​ភ្នែក​ដេក​ធម្មតា​ទៅ​វិញ​ទេ​។

ដល់​ចំណុចកំពូល​លឿន​ពេក​
មនុស្ស​ស្រី​ទំនង​ជា​ត្រូវការ​ពេល​ចាប់​ពី ២០ នាទី​ឡើង​ទៅ ទើប​អាច​ឈាន​ដល់​ចំណុច​កំពូល​នៃ​ការ​រួមភេទ​។ បើសិនជា​នាង​ប្រាប់​អ្នក​ថា នាង​ដល់​ហើយ​ក្នុង​រយៈពេល​តែ ១០ ទៅ ១៥ នាទី​ទេនោះ អាចនិយាយបាន​ថា នាង​កំពុង​តែ​កុហក​ហើយ​។ ចូរ​ចាំ​ថា អ្នក​ត្រូវ​តែ​ស្ថិត​ក្នុង​ក្បាច់​រួមភេទ​មួយ ដែល​អាច​ភ្ញោ​ចដ​ល់​សេរ របស់​នាង​ទើប​ធ្វើឲ្យ​អ្នក ឈាន​ដល់​ចំណុចកំពូល​បាន​។

នាង​អត់​បែក​ញើស​
បើសិន​ជា​ដៃគូ ដល់​ចំណុច​កំពូល​ហើយ អ្នកនឹង​ឃើញថា នាង​មាន​ការ​បែកញើស​នៅ​ថ្ងាស ឬ​ក្បាលជង្គង់​ជាមិនខាន​។ តែ​បើសិនជា​មិន​ឃើញ​ទេ នោះ​នាង​ប្រហែល​ជា​បន្លំ​ហើយ​។

មិន​មាន​ការ​កន្ត្រាក់​ក្នុង​ទ្វារមាស​
នៅ​ពេល​ស្ត្រី​ឈានដល់ ចំណុច​កំពូល​នៃ​ការ​រួមភេទ ស្បូន​របស់​នាង គឺ​កន្ត្រាក់​គួរឲ្យ​ចាប់អារម្មណ៍ រហូត​ដល់​សង្កត់​ដល់​លិង្គ​របស់​អ្នក​ទៀតផង​។ បើសិនជា​នាង ឈាន​ដល់​ចំណុចកំពូល​មែន ទ្វារមាស​នាង​ក៏​នឹង​កន្ត្រាក់​ពី ១០ ទៅ ១៥ ដង​ដែរ​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​ប្រើ​ស្រោមអនាម័យ វា​អាច​នឹង​ពិបាក​មាន​អារម្មណ៍​ដឹង​ណាស់​។

រាងកាយ​នាង​មិន​កន្ត្រាក់​
រាងកាយ​ទាំងមូល​របស់​មនុស្ស​ស្រី អាច​នឹង​កន្ត្រាក់​រយៈពេល​ពីរ​បី​វិនាទី នៅពេល​នាង​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​។ ចំពោះ​សុដន់​នាង​អាច​នឹង​រីក​ធំ ហើយ​ក្បាល​សុដន់​ក៏​ពើង​ឃើញ​ខ្លាំង​ដែរ​។ បើសិន​ជា​អ្នក មិន​សម្គាល់​ឃើញ មាន​ការប្រែប្រួល​ទាំងនេះ​ទេ ច្បាស់​ណាស់ វា​គឺជា​ការបន្លំ​ហើយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង