អ្នកស្រាវជ្រាវបាននិយាយថា ស្ត្រីដែលលើសទម្ងន់ ឬធាត់នៅពេលដែលពួកគេមានផ្ទៃពោះ មាន ការកើនឡើងហានិភ័យនៃការរលូតកូន ឬកូនកើតមកស្លាប់។
អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា គ្រោះថ្នាក់គឺខ្ពស់បំផុតចំពោះស្ត្រីដែលធាត់ខ្លាំងដែលមាន ហានិភ័យនៃការបាត់បង់កូនដល់ទៅ២ដង ឬ៣ដង។
អ្នកស្រាវជ្រាវបានបង្ហាញថា ការស្រាវជ្រាវ ដែលពឹងផ្អែកលើការស្រាវជ្រាវពីមុនបានសង្កត់ ធ្ងន់លើ តម្រូវការចំពោះស្ត្រីដែលមានគម្រោងចង់បានកូនដើម្បីព្យាយាមរក្សាទម្ងន់អោយមានសុខភាពល្អ។
ដាកហ្វីន អូន (Dagfinn Aune) បាននិយាយថា នៅពេលដែលស្ត្រីដែលមានផ្ទៃពោះហើយនោះ, ពួកគេគួរតែធ្វើទៅតាមការណែនាំចំពោះទម្ងន់របស់ពួកគេអំឡុងពេលមានផ្ទៃពោះនោះ។
Aune បាននិយាយថា ការវិភាគនោះផ្តល់នូវរូបភាពប្រសើរនៃភាពរឹងមាំនៃហានិភ័យ។ ទោះបីជាការស្លាប់របស់ទារក និងកុមារកម្រនឹងជួបក្នុងប្រទេសអភិវឌ្ឍក្តី, ប៉ុន្តែបញ្ហានេះក៏អាចនឹងជួបផងដែរ។
Aune បាននិយាយថា លើសពីនេះទៅទៀត, ទិន្នន័យបានបង្ហាញថា លើសទម្ងន់ ឬធាត់បង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភទទី២, ជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ, ជំងឺព្រាយក្រឡាភ្លើង, លើសឈាម និងប៉ះពាល់ដល់ទារក។
គ្រប់បញ្ហាទាំងអស់ត្រូវបានទាក់ទងទៅនឹងការកើនឡើងហានិភ័យនៃការសម្រាល។ ទោះជាយើងមិនដឹងទាំងអស់ពីសេចក្តីលំអិតនៃចលនការក៏ដោយ, ប៉ុន្តែខ្ញុំគិតថា វាហាក់ដូជាទាក់ទងទៅនឹងឥទ្ធិពលជីវសាស្ត្រនៃការកើនឡើងទម្ងន់នោះ។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុង Journal of the American Medical Association។
សព្វថ្ងៃនេះ ៨៥%នៃស្ត្រីមានផ្ទៃពោះនៅសហរដ្ឋអាមេរិកគឺធាត់ ឬលើសទម្ងន់។
វេជ្ជបណ្ឌិត ផូល ខក (Paul Cook) ជាគ្រូពេទ្យឯកទេសខាងជំងឺរោគស្ត្រី និងសម្ភពបានយល់ស្របថា ស្ត្រីលើសទម្ងន់ត្រូវការការសម្រកទម្ងន់មុននឹងចង់បានកូន។
ជួនកាលស្ត្រីទាំងនោះមិនត្រូវបានពិភាក្សាជាមួយនឹងគ្រូពេទ្យអំពីទម្ងន់របស់ពួកគេនោះទេ។ វាអាចគំរាមកំហែងដល់សុខភាពទាំងម្តាយ និងកូនរបស់ពួកគេ។
Cook បាននិយាយថា ប៉ុន្តែប្រសិនបើស្ត្រីមិនមកពិភាក្សាមុននឹងមានផ្ទៃពោះទេនោះ, ឪកាសដើម្បីជម្រុញអោយមានភាពប្រសើរឡើងដល់សុខភាពគាត់ និងកូនរបស់គាត់គឺត្រូវបានបាត់បង់។
ចំពោះការស្រាវជ្រាវ, ក្រុមរបស់វេជ្ជបណ្ឌិត Aune បានវិភាគលើការស្រាវជ្រាវពីមុន៣៨ករណីដែលបានមើលទៅលើការផ្សារភ្ជាប់គ្នារវាងទម្ងន់មុន និងអំឡុងពេលមានផ្ទៃពោះថ្មីៗ និងការស្លាប់នៃទារក និងកុមារ។
ការស្រាវជ្រាវទាំងនោះរួមមានការរលូតកូនជាង១០.០០០នាក់, ការរលូតកូនដោយខ្លួនឯងជាង១៦.២០០នាក់ និងស្លាប់ជិតនឹងពេលកើតជាង៤.៣០០នាក់។ ការស្លាប់ជិត១១.៣០០នាក់អំឡុងពេលខែដំបូងនៃជីវិត និងការស្លាប់នៃកុមារក្រោម៥.០០០នាក់នៅថ្ងៃក្រោយក៏ត្រូវបានយកមកធ្វើការស្រាវជ្រាវនេះផងដែរ។
ការលើសទម្ងន់ ឬធាត់ត្រូវបានកំណត់ដោយសន្ទស្សន៍នៃទម្ងន់ខ្លួន។ ស្ត្រីដែលមានសន្ទស្សន៍នៃទម្ងន់ខ្លួន ៤០ ត្រូវបានគេសន្មត់ថាជាអ្នកធាត់ខ្លាំង។
ស្ត្រីដែលមានសន្ទស្សន៍នៃទម្ងន់ខ្លួនចន្លោះពី១៩ ទៅ២៤ត្រូវបានគេចាត់ទុកថាមានទម្ងន់ធម្មតា និងស្ត្រីដែលមានសន្ទស្សន៍នៃទម្ងន់ខ្លួនចន្លោះពី២៥ ទៅ២៩ត្រូវបានគេចាត់ទុកថាលើសទម្ងន់។
អ្នកស្រាវជ្រាវបាននិយាយថា ទាបបំផុតនៃការឡើងទម្ងន់របស់ម្តាយត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃការស្លាប់របស់កុមារ។
គាត់បាននិយាយថា យើងនៅតែចាំថា ការលើសទម្ងន់ និងការធាត់បង្កើនហានិភ័យនៃផលវិបាកជាច្រើននៃការមានផ្ទៃពោះ និងជំងឺដទៃទៀតផងដែរ។
Aune បានបន្ថែមថា ភាគច្រើនគឺនៅតែមិនត្រូវបានគេដឹងអំពីទម្ងន់ និងការមានផ្ទៃពោះនោះទេ។ យើងនៅតែត្រូវការមើលពីទម្ងន់របស់ស្ត្រីមានផ្ទៃពោះដែលទាក់ទងទៅនឹងការរលូតកូនដោយឯកឯងផងដែរ៕