Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចជួយអ្នកទទួលបានកូនប្រុស។ តើមានអ្វីខ្លះទៅ?

  • ប្រសិនជាអ្នកចង់បានកូនស្រី អ្នកគួរតែញ៉ាំរបស់ជូរឲ្យបានច្រើនក្នុងពេលត្រៀមមានផ្ទៃពោះ ព្រោះសារធាតុជូរមួយនេះ អាចធ្វើឲ្យអ្នកអាចមានកូនស្រីបានតាមបំណងរបស់អ្នកបានយ៉ាងងាយ។
  • ក្នុងកំឡុងពេលមានផ្ទៃពោះ អ្នកគួរតែពិសារបង្អែមឲ្យបានច្រើន ដូចជាសូកូឡា ព្រោះកូនស្រីចូលចិត្តផ្អែម។ ដូចនេះ បើអ្នកញ៉ាំរបស់ផ្អែមច្រើន នឹងអាចធ្វើឲ្យអ្នកទទួលបានកូនស្រីបានដូចបំណង។
  • ក្នុងពេលដែលអ្នកចង់បា​​នកូនស្រី អ្នកអាចបរិភោគអាហារដែលមានកាលស្យូមបាន ដូចជា​ពពួកសណ្តែក ផលិតផលធ្វើពីសណ្តែក ទឹកដោះគោ សារ៉ាយ សំបកបង្គា បន្លែ ជាដើម។
  • នារីដែលពិសារអាហារបួស ងាយមានកូនស្រីណាស់ ដូចនេះ អ្នកអាចបរិភោគបន្លែ ផ្លែឈើ ព្រមទាំងទឹកដោះគោឲ្យបានច្រើន ទើបអាចមានកូនស្រីបាន។ អ្នកអាចពិសារក្នុងពេលត្រៀមមានផ្ទៃពោះ ព្រោះអត្រានៃការជោគជ័យគឺខ្ពស់៕