Join with Health.com.kh on Telegram

​ជារឿយៗ ជំងឺខ្សោយបេះដូង​ត្រូវបាន​គេ​និយាយ​តៗ​គ្នា​ថា​បណ្តាលមកពី​តំណពូជ ដែល​ឪពុកម្តាយ ឬ​ជីដូន​ជីតា ធ្លាប់មាន​ជំងឺ​នេះ​ពីមុនមក​។ ការពិត ជំងឺខ្សោយបេះដូង​មិនមែនជា​ជំងឺ​តំណពូជ​នោះទេ វា​គឺមាន​ទំនាក់ទំនង​ទៅនឹង​ការខូចខាត​នៃ​មុខងារ​របស់​បេះដូង ឬ​ទ្រង់ទ្រាយ​របស់​បេះដូង ដូចជា ការ​លើស​សម្ពាធ​ឈាម ស្ទះ​សរសៃឈាម​បេះដូង វិបត្តិ​ចង្វាក់បេះដូង រលាក​សាច់​បេះដូង ខូច​ប្រឹស​បេះដូង និង​ជំងឺ​បេះដូង​ពី​កំណើត ជាដើម​។

​បន្ថែម​លើ​នេះ ជំងឺ​ទឹកនោមផ្អែម លើស​ជាតិ​ខ្លាញ់ ការជក់បារី ការផឹក​គ្រឿង​ស្រវឹង ក្នុង​កម្រិត​ខ្ពស់ និង​ការប្រើប្រាស់​ថ្នាំ​មួយចំនួន ក៏​ជា​មូលហេតុ​ដែលនាំឱ្យ​អ្នក​កើត​ជំងឺខ្សោយបេះដូង​នេះដែរ​។​

​តើ​យើង​គួរ​ការពារ​និង​ចៀស​ឱ្យ​ឆ្ងាយ​ជំងឺខ្សោយបេះដូង​បាន​តាមរបៀប​ណា​? ខាងក្រោម​នេះ ជា​ជម្រើស​ដ៏​វិសេសវិសាល ដែល​អាចជួយ​អ្នក​គេចផុត​ពី​វា​បាន​៖

-​ឈប់​ជក់បារី​
-​ធ្វើ​លំ​ហាត់ប្រាណ​
-​ទទួលទាន​អាហារ​សុខភាព (​មិន​បរិភោគ​ប្រៃ​ពេក បរិភោគ​បន្លែ​និង​ផ្លែឈើ​ឲ្យ​បាន​គ្រប់គ្រាន់​)
-​រក្សា​លំនឹង​សម្ពាធ​ឈាម​របស់​អ្នក​
-​បន្ថយ​ជាតិ​ខ្លាញ់​
-​រក្សា​ទម្ងន់​ដែលមាន​សុខភាព​ល្អ គឺ​មិន​ស្គម​ពេក និង​មិន​ធាត់​ពេក​
-​ព្យាបាល និង​រក្សា​លំនឹង​ជាតិ​ស្ករ​។​

​យ៉ាងណាមិញ អ្នកជំងឺ​លើសឈាម និង​ជំងឺ​ទឹកនោមផ្អែម គប្បី​ត្រូវការពារ​ឱ្យបាន​ខ្ជាប់ខ្ជួន ព្រោះថា​អ្នកជំងឺ​នេះ មាន​ភាគរយ​ខ្ពស់​ក្នុង​ការកើត​ជំងឺខ្សោយបេះដូង​ទៅ​ថ្ងៃ​ខាងមុខ​៕