ការសិក្សាថ្មីមួយបានអោយដឹងថា វេជ្ជបណ្ឌិតវះកាត់ ម្នាក់ក្នុងចំណោម១៦ នាក់ បាន មានគំនិតសំលាប់ខ្លួនឯង។ ប៉ុន្តែវេជ្ជបណ្ឌិតមួយចំនួន ត្រូវបានជួយសង្គ្រោះពីអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត ។
អ្នកស្រាវជ្រាវបានការអង្កេតទៅលើវេជ្ជបណ្ឌិតវះកាត់ចំនួន ៧៩០៥ នាក់នៅមហាវិទ្យាល័យ American College of Surgeons នៅក្នុងឆ្នាំ ២០០៨ ហើយបានរកឃើញថា វេជ្ជបណ្ឌិតចំនួន ៥០១ នាក់ (៦.៣ ភាគរយ) បាននិយាយថា ពួកគេធ្លាប់មានគំនិតចង់ធ្វើការ សំលាប់ខ្លួនឯងកាលពីឆ្នាំកន្លងទៅ ។
វេជ្ជបណ្ឌិតទាំងអស់នោះមានអាយុចាប់ពី ៤៥ ឆ្នាំឡើងទៅ អាចមានគំនិតបែបនេះ ១.៥ ទៅ ៣ ដងជាងប្រជាជនធម្មតា ។ វេជ្ជបណ្ឌិតវះកាត់ដែលលែងលះប្រពន្ឋមានការ ប្រឈមមុខខ្ពស់ នឹងគំនិតចង់សម្លាប់ខ្លួន។ រីឯអ្នកដែលមានគ្រួសារ និង កូនចៅរួចមិនសូវចោទជាបញ្ហាប៉ុន្មាន នោះទេ ។
វេជ្ជបណ្ឌិត Tait D. Shanafelt បាននិយាយថា “ទង្វើខុសឆ្គងផ្នែកវេជ្ជសាស្ត្រនៅក្នុងអាជីព ការងារកាលពី ៣ ខែមុន ក្លាយមួយជាបីនៃការប្រឈមនឹងការគិតប៉ងសំលាប់ខ្លួនឯង ។
មានតែវេជ្ជបណ្ឌិតវះកាត់ចំនួន ១៣០ នាក់ (២៦ ភាគរយ) ប៉ុននោះដែលបានស្វះស្វែងរក ជំនួយពីគ្រូពេទ្យចិត្តសាស្ត្រ ឬ អ្នកចិត្តវិទ្យា នៅពេលដែលចំនួន ៣០១ នាក់ទៀត (៦០.១ ភាគរយ) បាននិយាយថា ពួកគេស្ទាក់ស្ទើរនឹងការរកជំនួយពីព្រោះពួកគេគិតថា វាអាចនឹង ជះឥទ្ធិពលអាក្រក់ទៅលើឋានៈ ឬ អាជា្ញប័ណ្ណវេជ្ជសាស្ត្រ (medical license) របស់ពួកគេ ។
វេជ្ជបណ្ឌិតវះកាត់ចំនួន ៤៦១ អ្នកបានទទួលស្គាល់ថាពួកគេពិតជាបានទទួលទានថ្នាំ រំងាប់អារម្មណ៍ (antidepressants) កាលពីឆ្នាំកន្លងទៅមែន, ៤១ នាក់ (៨.៩ ភាគរយ) ចេញវេជ្ជបញ្ជាដោយខ្លួនឯង និង ៣៤ នាក់ទៀត (៧.៤ ភាគរយ) ទទួលបានវេជ្ជបញ្ជា ពីមិត្តភក្តិ អ្នកដែលមិនគិតថាពួកគេជាអ្នកមានជំងឺនោះទេ ។
អ្នកស្រាវជ្រាវនៃគ្លីនិក Mayo Clinic អោយយោបល់ថា ការស្រាវជ្រាវបន្ថែមនោះ គឺត្រូវ ធ្វើយ៉ាងណាដឹងអោយបានពីកត្តាផ្សេងៗទៀតដែលចូលរួមចំណែកនៃការប្រឈមមុខទៅនឹងការធ្វើអត្តឃាដរបស់វេជ្ជបណ្ឌិតវះកាត់ តាមដែលអាចធ្វើទៅបាន ដើម្បីជួយសង្គ្រោះ វេជ្ជបណ្ឌិតវះកាត់ទាំងនោះ និង លុបបំបាត់នូវរបាំងដែលអាចធ្វើអោយគេងាករេ មិនចង់ទៅរកជំនួយណាមួយ ៕