Beautiful pregnant woman in the kitchen with shopping bag and apple.

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអាចជួយឲ្យកូនក្នុងផ្ទៃលូតលាស់បានល្អ។ តើមានអ្វីខ្លះទៅ?

  • អ្នកម្តាយអាចបរិភោគផ្លែស្រការនាគបាន ព្រោះក្នុងផ្លែឈើមួយនេះ មានផ្ទុកសារធាតុជាច្រើនដែលធ្វើឲ្យសារធាតុពុលក្នុងរាងកាយរបស់អ្នកម្តាយងាយបញ្ចេញចេញមកក្រៅណាស់។ ជាពិសេស ក៏អាចជួយធ្វើឲ្យសម្រស់អ្នកម្តាយមិនងាយចាស់ដែរ។ មិនត្រឹមតែប៉ុណ្ណោះ ស្បែកកូនក្នុងផ្ទៃនឹងស្អាតណាស់ក្រោយពេលដែលកើតចេញមក។
  • អ្នកម្តាយអាចពិសារផ្លែប៉ោមចំនួនមួយផ្លែរាល់ថ្ងៃ ព្រោះក្នុងនោះមានផ្ទុកសារធាតុចិញ្ចឹមជាច្រើនដែលអាចជួយឲ្យកូនក្នុងផ្ទៃលូតលាស់បានល្អណាស់។ ជាពិសេស ផ្លែឈើមួយនេះក៏អាចធ្វើឲ្យអ្នកម្តាយងាយស្រួលសម្រាលកូនចេញមកផងដែរ។
  • អ្នកម្តាយក៏អាចញ៉ាំផ្លែចេកដែរ ព្រោះផ្លែឈើមួយនេះ អាចជួយអ្នកម្តាយឲ្យមានអារម្មណ៍ធូលស្រាល មិនតានតឹង មិនភ័យខ្លាចច្រើន។ ជាពិសេស ក៏អាចជួយការពារបេះដូង និងឈាមអ្នកម្តាយឲ្យដំណើរការបានល្អផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ផ្លែឈើនេះអាចជួយអ្នកម្តាយឲ្យគេចផុតពីបញ្ហាទល់លាមកបានយ៉ាងងាយ៕