Join with Health.com.kh on Telegram

សេលេរី ​(celery) ត្រូវបានគេប្រើដើម្បី ព្យាបាលជំងឺលើសឈាម ជាយូរមកហើយ។ អ្នកឯកទេសខាងឪសថវិទ្យា និយាយថាសេលេរីនេះ មានលក្ខណះ

ពិសេសជាងគេ នៅក្នុងការបញ្ចុះសម្ពាធឈាម។ សារធាតុនៅក្នុងបន្លែសេលេរីដែលអាចបញ្ចុះ សម្ពាធឈាមនោះគឺជាសារធាតុម្យ៉ាងឈ្មោះ3-n-butyl phthalide ដែលផ្តល់ ខ្លិន ដល់បន្លែសេលេរីនេះដែរ។​ គេបាន​ដឹងអំពីប្រសិទ្ឋិភាពរបស់វាបន្ទាប់ ពីគេបានពិសោធន៍ទៅលើសត្វកណ្តុរ។

បន្លែនេះមានប្រសិទ្ឋភាពបញ្ចុះ សម្ពាធឈាមដោយកាត់បន្ថយអ័រម៉ូន ដែលនាំអោយមានភាពតានតឹងអារម្មណ៍។ ដូច្នេះគេអោយយោបល់ថាវា មានប្រសិទ្ឋភាព បំផុតចំពោះ អ្នក មានជំងឺលើសឈាម ដែលទាក់ទង នឹងភាពតានតឹងផ្នែកអារម្មណ៍។