ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកមិនគួរធ្វើពេលដែលអ្នកទើបតែមានស្នេហាដំបូង ព្រោះអាចបំផ្លាញមនោសញ្ចេតនាអ្នកបាន។ តើមានអ្វីខ្លះទៅ?

1. អ្នកមិនគួរនិយាយកុហកទេ ព្រោះបើអ្នកមានចិត្តមិនស្មោះតាំងពីដើម នោះមនោសញ្ចេតនាអ្នកនឹងមិនអាចដើរបានយូរអង្វែងឡើយ។ នារីនឹងមិនជឿជាក់អ្នកទៀតទេ ក្រោយពេលដែលដឹងថាអ្នកធ្លាប់កុហកគេ។

2. អ្នកមិនត្រូវចាំតែគេផ្ញើសារមកអ្នកទេ ហើយគេមិនផ្ញើមក អ្នកខឹង។ ការធ្វើបែបនេះ មិនត្រឹមត្រូវឡើយ ព្រោះដើម្បីរក្សាមនោសញ្ចេតនាអ្នកទាំងពីរបានល្អ គឺអ្នកគួរតែលះបង់ព្រមគ្នា។ ដូចនេះ នៅពេលដែលអ្នកទំនេរ អ្នកគួរតែចេះផ្ញើសារទៅមុន ដើម្បីសួរសុខទុក្ខគេ។

3. អ្នកមិនគួរតែងតែទូរស័ព្ទច្រើនដងទៅរកគេក្នុងមួយថ្ងៃឡើយ ព្រោះអាចធ្វើឲ្យគេធុញ ដោយគិតថា អ្នកតាមគេស្អិតពេក។ ដូចនេះ អ្នកគួរតែបណ្តុះបណ្តាលមនោសញ្ចេតនាអ្នកតាមសម្រួល ទើបអាចនៅជាមួយគ្នាបានយូរអង្វែង។

4. អ្នកមិនគួរស្រឡាញ់គ្នាមិនបានយូរ ហើយរត់ទៅរស់នៅជាមួយគ្នាឡើយ ព្រោះនៅពេលដែលបុរសលងឆ្អែត គេនឹងមិនផ្តល់តម្លៃដល់អ្នកទៀតទេ ដោយគេអាចចាកចេញពីអ្នកគ្រប់ពេលបាន។

5. អ្នកមិនគួរយករឿងអាស្រូវរបស់អ្នកនិយាយប្រាប់គេអស់ឡើយ ព្រោះការធ្វើបែបនេះ ជារឿងមិនពិតឡើយ។ ជាហេតុដែលអាចធ្វើឲ្យបុរសអាចឃ្លាតឆ្ងាយពីអ្នក។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបមនោសញ្ចេតនាអ្នកមិនបាត់បង់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង