• សូម​បើកចំហ​ចិត្ត​រវាង​គ្នា​នឹង​គ្នា​, ប្រាប់​ដៃគូ​របស់​អ្នក​ថា​តើ​អ្នក​ចង់បាន​អ្វី​? ចង់​ធ្វើ​បែបណា​? ចូលចិត្ត​ក្បាច់​ណា​? ព្រមទាំង​អ្វី​ដែល​អ្នក​មិន​ចង់​ធ្វើ​ដូចជា មិន​ចង់​រួមភេទ​តាម​មាត់ (oral sex) ឬ មិន​ចង់ ……? រួច​សួរ​ត្រលប់​ទៅ​វិញ​ថា​តើ​ដៃគូ​របស់​អ្នក​ចង់បាន​អ្វី​?
  • ចំណង់​តណ្ហា ឬ កាមគុណ​របស់​មនុស្ស​ម្នាក់​មាន​ការខុស​គ្នា ទោះបីជា​ទាប​, ធ​ម្យ​ម ឬ ខ្ពស់​យ៉ាងណាក្តី ក៏​អ្នក​ត្រូវតែ​ទទួលយក​ដោយ​ក្តីពេញចិត្ត ប្រសិនបើ​ចំណង់​សិច​ដៃគូ​របស់​អ្នក​ខុស​ប្លែក​ពី​រូបអ្នក ។​
  • រកអោយឃើញ​ថា​តើ​អ្វីដែល​ធ្វើអោយ​រំភើប​ស្រើបស្រាល​បំផុត រួច​ប្រាប់​ដៃគូរ​ស្នេហា​អោយជួយ​សំរេច​បំណង​របស់​អ្នក ។​
  • ការឈាន​ដល់​ចំនុចកំពូល​ព្រមៗ​គ្នា​មិនមែន​ជា​អ្វី​ដែល​អ្នកនឹង​អាច​ទទួលបាន​ជា​និច្ចកាល​នោះទេ​។​ដូច្នេះ​ចូរ​កុំ​គិត​ហួសហេតុ​ពេក​អំពី​រឿងនេះ​។​
  • ការឈាន​ដល់​ចំនុចកំពូល​ច្រើនលើក​ច្រើនសារ​មិនមែន​សុទ្ធតែ​ល្អ ឬ សុខ​ស្រួល​នោះទេ​, បើ​បាន​មួយ​ដង​នៅ​ព្រឹក​ព្រលឹម ចាំ​យប់​មួយទៀត​ទៅ​ប្រសើរ​ជា​ង​បាន​ពីរ​ដង​ក្នុង​ពេល​តែ​មួយ​ព្រឹក​ព្រលឹម ។
  • ប្រសិន​បើ​ភាគី​នារី​និយាយថា “​ទេ​” នោះ​មានន័យ​ថា គ្មាន​ការ​រួមភេទ​ឡើយ ។ ប្រសិនបើ​អ្នក​នៅ​តែ​ចង់​ទៀត នោះ​ក៏​បានន័យថា ជាការ​ចាប់បង្ខំ ឬ រំលោភ​ដៃគូ​ស្នេហា​របស់​អ្នក​ដោយ​កំរោល​ដែរ ពីព្រោះ​វា​មិនមែន​ចេញពី​ចិត្ត​របស់​នាង​ឡើយ​នៅពេលនោះ ។​
  • តំបន់ ជី ស្ប៉ត (G spot) គឺជា​រឿងប្រឌិត ដែល​បានន័យថា កន្លែង​ណា​ក៏​អាច​ធ្វើអោយ​ស្ត្រី​ជា​ដៃគូ​របស់​អ្នកសុខ​ស្រួល​បានដែរ​អោយ​តែ​គេ​ពេញចិត្ត​ជាមួយ​នឹង​អ្នក ចង់​នៅ​ជាមួយ​អ្នក ។​
  • ការ​រួមភេទ មិនមែន​ជា​ការប្រកួត​កីឡាអត្តពលកម្ម​ទេ ។​
  • ការជក់បារី​, ការប្រើប្រាស់​ថ្នាំពេទ្យ​ខុស​ធម្មតា មិន​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា ឬ ការ​ផឹកស្រា​អាចធ្វើអោយ​ខូចខាត​ដល់​ការ​រ​ងើប​រឹង​, ចំណង់​តណ្ហា និង ការឈាន​ដល់​ចំនុចកំពូល ។​
  • ការឈាន​ដល់​ចំនុច​កំពូល​របស់​ស្ត្រី​ភេទ​ស្ថិតនៅ​តំបន់​គ្លី​តូ​រី​ស​ឬ​ឆ្តេញ (clitoris) ។ លិង្គ​របស់​បុរស មិនមែន​សុទ្ធតែ​អាច​ក្លាយ​ជា​វត្ថុ​ពិសេស​ដែល​នារី​គ្រប់រូប​ប្រាថ្នា​ចង់បាន​ទេ​, នោះ​មានន័យ​ថា អណ្តាត​, ដៃ ក៏​អាច​ជា​វត្ថុ​ដ៏​មាន​តំលៃ​បំផុត​សំរាប់​ដៃគូ​របស់​អ្នក​បាន​ផង​ដែរ ។​