ការ​បាត់​រ​ដូ​វ​មិន​មែន​សុ​ទ្ឋ​តែ​មាន​ន័យ​ថា​ អ្នក​មាន​ជ​ម្ងឺ​នោះ​ទេ​។  ​ប៉ុន្ដែ​វា​មាន​ន័យ​ថា ​អ្នក​មិន​អាច​ផ​លិ​ត ​អូ​វុ​ល​បាន​ហើយ ដូច្នេះ​អ្នក​ ក៏​មិន​មាន​ល​ទ្ឋ​ភាព​មាន​កូ​ន​។

តើ​អ្វី​ទៅ​នាំ​អោ​យ​មាន​ការ​បាត់​ឈាម​រ​ដូ​វ​?

ការបាត់​ឈាម​រ​ដូ​វ​មាន​ពីរ​បែ​ប​។​ ការ​បាត់​រ​ដូ​វ​មួយ​បែប​នោះ​ បណ្ដាល​មក​ពី​ ក្រពេញ​វ័​យ​ពេក​ ​ទោះបីជា​ជូន​កាល​ ​វា​បណ្ដាល​ ​មក​ពី​ភាព​មិន​ប្រក្រតី​នៃ​ប្រ​ព​ន្ធ័ ​អរ​ម៉​ន​ ឬ​ក៏​ប្រដាប់​ប​ន្ដ​ពូជ​ ក្ដី​។ ករ​ណី​នេះ​កម្រ​កើត​មាន​ណា​ស់​។​ ​ប៉ុន្ដែ​ការ​បាត់​រ​ដូ​វ​មួយ​បែប​ទៀត ​និង​ដែល​កើត​មាន​ញឹ​ក​ញាប់​នោះ​គឺ​ជា ​ការ​បាត់​ឈាម​រ​ដូ​វ​ដែល​បណ្ដាល​ មក​ពី​មាន​កា​រំខាន​ដល់​អ័​រ​ម៉​ន​ដោយ​ ហេតុ​ផល​ណា​មួយ​នោះ​។ ​ឧទាហរណ៍​ក្នុង​ចំណោម​ ​ស្ដ្រី​ខ្លះ​ដែល​បំបៅ​កូន​ ដោយ​ទឹក​ដោះ​នោះ​ ​ឃើញ​ថា​រ​ដូ​វ​ ​របស់​គាត់​មិន​ ចាប់​ផ្ដើម​វិញ​ទេ​ ​រហូត​ដល់​ពេល ​ដែល​គាត់​ឈប់​បំបៅ​ដោះ​កូ​ន​។

ការ​ បាត់​ឈាម​រ​ដូ​វ​ដែល​ធ្ងន់ធ្ងរ​ បំផុត​នោះ​គឺ​ស្ដ្រី​នោះ​មាន​ទម្ងន់​តិច​ពេ​ក​។​ ​ ​គេ​នឹង​សង្ស័យ​ទៅ​លើ​មូល​ហេតុ​នេះ​ ​បើ​សិន​ស្ដ្រី​នោះ​មាន​ទម្ងន់​១២គីឡូក្រាម ​តិច​ជាង​ទម្ងន់​ធម្ម​តា​។​ ​ភាព​តានតឹង​អារម្មណ៍​ ​ជ​ម្ងឺ​រ៉ាំរ៉ៃ​ដូច​ជា​ជ​ម្ងឺ​ក្រពេញ​ ​ទិ​រ៉ូ​អ៊ី​ត​ និង​ការ​ប្រើ​ថ្នាំ​រំងាប់​អារម្មណ៍​រ​យៈ​ពេល​វែង​ ក៏​អាច​ បង្ក​អោ​យ​មាន​បញ្ហា​បាត់​ឈាម​រ​ដូ​វ​ នេះ​ដែ​រ​។​ ​មូល​ហេតុ​មួយ​ទៀត​នោះ​ គឺ​ការ​ហាត់​ប្រាណ​ខ្លាំង​ហួស​ ​បើ​សិន​ជា​ការ​ហាត់​ប្រាណ​នោះ​បាន​បញ្ចុះ​ ​ស​ន្ទ​ស្ស​ន៍​ទម្ងន់​ ​ធៀប​នឹង​កម្ពស់​មក​នៅ​ត្រឹម​តិច​ជាង​២�� ។ ជា​ការ​ពិត​ការ​បាត់​ឈាម​រ​ដូ​វ​នេះ​ នឹង​កើត​មាន​ជា​រៀង​រហូត​ បើ​សិន​ជា​ ស្ដ្រី​ឈាន​ដល់​វ័​យ​អស់​រ​ដូ​វ​ ​ឬ​ក៏​កាត់​ស្បូន​​ចោ​ល​។

តើ​អ្នក​គួរ​ទៅ​ជួប​គ្រូ​ពេទ្យ​ទេ​?

អ្នក​ត្រួ​វ​ចាំ​ថា​ ​ការ​មក​ឈាម​រ​ដូ​វ​យឺត​ ពេល​នោះ​អាច​ជា​បញ្ហា​ពូ​ជ​។ ​ដូច្នេះ​បើ​សិន​ជា​ ម្ដាយ​របស់​អ្នក​មាន ​រ​ដូ​វ​យឺត​នោះ​ ​អ្នក​មិន​ត្រូវ​បារ​ម្ម​ណ៍​ទេ ​បើ​សិន​ជា​អ្នក​មិន​ទាន់​មាន​រ​ដូ​វ​ដូច​ជា​ មិ​ត្ដ​ភ​ក្ដិ​អាយុ​ស្រក ​គ្នា​នោះ​។​ ប៉ុន្ដែ​បើ​សិន​ជា​អ្នក​ឈាន​ដល់​វ័​យ​ ១៦ឆ្នាំ​ហើយ​ ​អ្នក​នៅ​តែ​មិន​ទាន់​មក​ឈាម​រ​ដូ​វ​ទៀត​នោះ​ ​អ្នក​គួរ​ទៅ​ជួប​គ្រូ​ពេទ្យ​ ដើម្បី​ពិ​និត្យ​ថា​វា​មិន​ ​មាន​ភាព​ប្រក្រតី​ណា​មួ​យ​។​ ​បើ​សិន​ជា​អ្នក​មាន​សកម្មភាព​ផ្លូវ​ភេទហើយ​ភ្លាម​នោះ​អ្នក​ក៏​បាត់​រ​ដូ​វ ​ ​នោះ​មាន​ន័យ​ ​ថា​អ្នក​អាច​នឹង​មាន​ផ្ទៃ​ពោះ​។​ ​ដូច្នេះ​អ្នក​ត្រូវ​ ពិ​និត្យ​ខ្លួន​ឯង​មើល​ថា ​តើ​មាន​ផ្ទៃ​ពោះ​ដែរ​ឬទេ​ ​មុន​ពេល​ទៅ​ជួប​ពេ​ទ្យ​។​ ​ត្រូវ​ជួប​គ្រូ​ពេទ្យ​បើ​សិន​ជា​រ​ដូ​វ​ របស់​អ្នក​បាន​បាត់​អស់​រ​យៈ​ពេល​ ៦ខែ​ហើយ​អ្នក​មិន​មាន​ផ្ទៃ​ពោះ ​ឬ​ក៏​មិន​នៅ​ក្នុង​វ័​យ​ដែល​អស់​រ​ដូ​វ​។

តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​?

ក​ង្វះ​ខាត​រ​ដូ​វ​មិន​មាន​គ្រោះ​ថ្នាក់​ទេ​ ហើយ​នៅ​ក្នុង​ករណី​ជា​ច្រើន​នោះ​ ​វា​មិន​មាន​មូល​ហេតុ​គួរ​អោ​យ​ភ័យ​ទេ​។​ ​ចូរ​អ្នក​អត់​ធ្ម​ត់​។​វា​នឹង​អាច​ចាប់​ផ្ដើម​ឡើង​វិញ​ដោយ​ខ្លួន​ឯ​ង​។​ ​អ្នក​អាច​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ ​ដើម្បី​កែ​ប្រែ​បញ្ហា​ ​រាង​កាយ​និង​អាហារ​ ​បើ​សិន​ជា​ក​ត្ដា​ទាំង​ពីរ​នេះ​អាច​ជា​មូល​ហេ​តុ​។