​ថ្លើម​គឺជា​សរីរាង្គ​មួយ​ដែលមាន​មុខងារ​សំខាន់​ជាច្រើន​ដូចជា សំអាត​ជាតិពុល​ក្នុង​ឈាម រក្សា​សារធាតុចិញ្ចឹម​សំរាប់​រាងកាយ ចូលរួម​ការរំលាយ​អាហារ និង​បឺត​យក​សារធាតុពុល​ចេញពី​សរីរាង្គ ដោយ​បញ្ចេញ​ចោល​តាម​ការ​បន្ទោ​របង់​។ ដោយឡែក​ជំងឺមហារីក​ថ្លើម បណ្ដាលមកពី​កោសិកា​ខ្លះ​ក្នុង​ថ្លើម រីកដុះដាល​ខុសពី​ប្រក្រតី បង្កើតជា​ដុំ​សាច់ (Tumor) ដែលជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​មុខងារ​របស់​ថ្លើម​។​

​តើ​រោគសញ្ញា​ដំបូងៗ នៃ​ជំងឺមហារីក​ថ្លើម​មាន​អ្វីខ្លះ​?
​អ្នកជំងឺ​ភាគច្រើន មិនបាន​ចាប់អារម្មណ៍​ពី​រោគសញ្ញា​ដំបូងៗ នៃ​ជំងឺ​នេះ​ទេ​។ ខាងក្រោម​នេះ ជា​រោគសញ្ញា​ដំបូងៗ នៃ​ជំងឺមហារីក​ថ្លើម ដែល​អ្នក​គួរ​ដឹង​៖

-​មាន​អារម្មណ៍​ឆ្អែត​តឹង​ពោះ
-​បាត់បង់​ចំណង់​អាហារ​
-​ឈឺ​ចុកចាប់​ក្នុង​ពោះ​ខាងស្ដាំ ឬ​នៅ​ជិត​ស្មា​ខាងស្ដាំ
-​ហើមជើង
-​ខ្សោយ​អារម្មណ៍
-​អស់កម្លាំង
-​ស្រក​ទម្ងន់
-​ស្បែក និង​ភ្នែក ឡើង​លឿង ឫ​ស្លេកស្លាំង​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង