​គ្រប់​ដំណាក់កាល​នីមួយៗ​នៃ​រោគសញ្ញា​មហារីក​លំពែង​សុទ្ធតែ​មានការ​បង្ហាញ​មិន​ដូចគ្នា​ទេ​។ ដូចនេះ យើង​ត្រូវតែ​ដឹង​ពី​រោគសញ្ញា​នៅ​ស្រាលៗ​មួយចំនួន​របស់​ជម្ងឺ​មហារីក​លំពែង ដើម្បី​ងាយស្រួល​ក្នុងការ​ព្យាបាល​ពេលដែល​អ្នក​ជួប​វា​ភ្លាម​។ ទាំងនេះ ជាការ​បង្ហាញឱ្យឃើញ​ពី​រោគសញ្ញា​មហារីក​លំពែង​៖

-​អាកា​រៈ​ឈឺពោះ​ផ្នែក​ខាងលើ ជុំវិញ​បរិវេណ​ផ្ចិត ឬ​ពោះ​ខាងលើ​ផ្នែក​ខាងស្តាំ ដែល​វា​មាន​លក្ខណៈ​ចុក មួយ​ភ្លែតៗ ឬ​ចុក​ជាប់​រហូត រួច​វិវត្តន៍​ទៅ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​។ អាកា​រៈ​បែបនេះ​មាន​សភាព​ឈឺ​ខ្លាំង​ក្នុង​ពេលយប់ និង​ពេលដេក ហើយ​មាន​ភាព​ធូរស្បើយ​ក្នុងពេល​អង្គុយ ឈរ អោន ឬក៏​ដើរ​។​

-​មាន​បញ្ហា​ស្រក​ទម្ងន់​យ៉ាង​ឆាប់រហ័ស ដែលជា​ធម្មតា​តែងតែមាន​ភាពរីងរៃ​នៅ​ដំណាក់កាល​ចុងក្រោយ​។​

-​ដំណាក់កាល​កណ្តាល និង​ដំណាក់កាល​ចុងក្រោយ​នៃ​មហារីក​លំពែង​អាច​លេចចេញ​នូវ​ជម្ងឺខាន់លឿង ដែល​វា​នឹង​កើតមាន​មិនចេះចប់​មិនចេះហើយ និង​កាន់តែ​ជ្រៅ​ទៅៗ​។ ពិបាក​បត់ជើងធំ និង​មាន​ពណ៌​ដូច​ដីឥដ្ឋ ស្បែក​ឡើង​ពណ៌​លឿង អាច​ប្រែជា​ពណ៌​ត្នោត ឬ ពណ៌​លង្ហិន និង​រមាស់​ខ្លាំង​ថែម​ទៀតផង​។​

-​មិន​ឃ្លាន​អាហារ ប្រព័ន្ធ​រំលាយ​អាហារ​ខ្សោយ ក្អួតចង្អោរ រាគរូស លាមក​រឹង ឬ​ប្រព័ន្ធ​រំលាយ​មានការ​ចេញឈាម ភាព​អស់កំលាំង​ខ្លាំង ហើមពោះ ជាដើម​។​

-​អ្នក​ជម្ងឺមហារីក​លំពែង​មួយចំនួន​អាចមាន​ភាព​អន្ទះអន្ទែង គ្រាំគ្រា​ក្នុង​ចិត្ត រោគ​ដេក​ពុំ​លក់ ផ្លាស់ប្តូរ​ឬ​ក​ពារ​-​ល​-​។​

-​នៅ​ដំណាក់កាល​កណ្តាល និង ដំណាក់កាល​ចុងក្រោយ យ៉ាងហោចណាស់ មាន​អ្នក​ជម្ងឺ​10%​កើតមាន​ជម្ងឺ​គ្រុនក្តៅ ក្នុង​វិស័យ​សុខាភិបាល​អាច​ជួបប្រទះ​ដូចជា ចុះ​កំដៅ ឡើង​កំដៅ ឬ​គ្រុនក្តៅ​មិន​ទៀងទាត់​-​ល​- ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង