ប្រសិនជាអ្នកចង់មានផ្ទៃពោះ អ្នកគួរតែបំពេញនូវរឿងទាំងឡាយខាងក្រោមនេះជាមុនសិន។ តើមានអ្វីខ្លះទៅ?

1. អ្នកគួរតែរកពេលឲ្យត្រូវ ព្រោះពេលវេលាដែលត្រូវ នឹងអាចធ្វើឲ្យអ្នកងាយមានកូនជាខ្លាំង។ ដូចនេះ អ្នកអាចរួមភេទនៅចន្លោះម៉ោង៥ ដល់ម៉ោង៧ល្ងាច ហើយជ្រើសរើសថ្ងៃដែលត្រូវ ទើបអ្នកអាចមានកូនបានសម្រេច។

2. នៅពេលដែលអ្នកត្រៀមមានផ្ទៃពោះ អ្នកទាំងពីរគួរតែទម្លាក់សម្ពាធចោលទាំងអស់ ដោយរក្សាចិត្តឲ្យស្ងប់ និងស្រស់ស្រាយ ទើបកូនអាចមកយ៉ាងលឿន។ ដូចនេះ អ្នកគួរតែបំបាត់អារម្មណ៍មិនល្អទាំងឡាយ ទើបអ្នកមានកូននឹងគេបាន។

3. នៅចន្លោះពេលដែលអ្នកត្រៀមមានផ្ទៃពោះ ស្រា និងបារី អ្នកគួរតែចៀសឲ្យឆ្ងាយ ព្រោះវាជារបស់ដែលអាចបំផ្លាញអ្នកទាំងពីរក្នុងការផលិតមនុស្ស។ ដូចនេះ អ្នកគួរតែផ្តាច់ចោល បើអ្នកមានទម្លាប់ញ៉ាំស្រា និងបារីនេះ។

4. នៅមុនពេលអ្នកមានផ្ទៃពោះចំនួន៣ខែ អ្នកគួរតែពិសារអាហារដែលសម្បូរប្រូតេអ៊ីន កាល់ស្យូម និងសារធាតុចិញ្ចឹមទាំងឡាយ។ ជាពិសេស អ្នកគួរតែបរិភោគបន្លែ និងផ្លែឈើស្រស់ ទើបអាចត្រៀមខ្លួនបានល្អក្នុងការមានផ្ទៃពោះ។

5. អ្នកគួរតែប្រើវិធីត្រូវក្នុងការរួមភេទ ដោយឲ្យប្រុសនៅលើ ស្រីនៅក្រោម ទើបការរួមភេទរបស់អ្នកអាចទទួលបានលទ្ធផលល្អ។ ដូចនេះ អ្នកនឹងអាចទទួលបានកូនដែលស្អាត ហើយឆ្លាតបានសម្រេចតែម្តង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង