Join with Health.com.kh on Telegram

​អាការៈ​ផ្តាសាយ​ច្រើន​តែ​បណ្តាលមកពី​វី​រ៉ុ​ស ព្រមទាំង​ជា​អាថ៌កំបាំង​ដើម្បី​រក្សា​អោយ​ប្រព័ន្ធ​ភាពស៊ាំ​ស្ថិតក្នុង​ស​ភាពល្អ​។​

​រោគសញ្ញា​ផ្តាសាយ​មានដូចជា ក្តៅខ្លួន ឈឺ​សន្លាក់ និង​ឈឺក្បាល​ខ្លាំង ព្រមទាំង​តឹង​ច្រមុះ​ខ្លាំង​ទៀតផង​។ ជាមួយនឹង​ការ​ឈឺសន្លាក់​រយៈពេល​ខ្លី អ្វី​ដែល​អ្នកត្រូវការ​គឺ​សម្រាក​លើ​គ្រែ​អោយបាន​ច្រើន​ដើម្បី​អោយ​ឆាប់​ជាសះស្បើយ​។ ប្រសិនបើ​ក្តៅខ្លួន ចូរ​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តាមុល ជា​រៀងរាល់ ៤ ទៅ ៦​ម៉ោង​ដើម្បី​បន្ថយ​កម្តៅ​។ ប្រសិនបើ​ពិបាក​ដកដង្ហើម និង​ដកដង្ហើម​លឺសូរ​ដូច​ហួច​ដែល​វា​ជា​សញ្ញា​នៃ​ការបង្ក​រោគ​បន្ថែម​មួយទៀត អ្នក​ប្រហែលជា​ត្រូវ​ប្រើ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ហើយ​។​

​ការ​ដែល​ធ្វើការ​ហួស​កម្លាំង ធ្វើការ​ច្រើន​ពេក ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់ និង​ស្ករ​ច្រើនពេក វា​ងាយ​នឹង​អោយ​រាងកាយ​មាន​ជំងឺ​ផ្តាសាយ​ខ្លាំងណាស់​។ ឧទាហរណ៍ ប្រសិនបើ​អ្នក​ញ៉ាំ​បង្អែម និង​សូកូឡា ព្រម​ទាំង​ទៅ​ស្និទ្ធស្នាល​ជាមួយ​អ្នក​ផ្តាសាយ​ហើយ ឱកាស​នៃ​ការឆ្លង​ជំងឺ​នោះ​មាន​រហូត​ដល់​ពីរដង​ឯណោះ​។​

​អាហារ​ដែល​ត្រូវ​ចៀសវាង​

·         អាហារ​មាន​ជាតិ​ស្ករ​កែច្នៃ​ដូចជា នំ​ខេ​ក និង​នំ​បី​ស្គុត អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន ស្រា និង​កាហ្វេ ព្រោះ​វា​សុទ្ធតែ​បណ្តាលអោយ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ និង​ងាយ​ឆ្លង​ជំងឺ​។​

·         ជាទូទៅ​ខណៈពេល​ដែល​អ្នកមាន​ជំងឺ​ផ្តាសាយ ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​ធ្វើអោយ​ផលិត​សំបោរ​ដូចជា ហ្វ្រូ​ម៉ាត សូកូឡា និង​អាហារ​ធ្វើ​ពី​ទឹកដោះគោរ​មាន​ជាតិ​ខ្លាញ់​សុទ្ធ​។​

​អាហារ​ដែល​គួរ​ទទួល​ទាន​

·         ខ្ទឹម​ស និង​ខ្ទឹមបារាំង​គឺជា​អាហារ​ដ៏​អស្ចារ្យ​ព្រោះ​វា​មាន​សមាភាព​ជា​ថ្នាំ​ប្រឆាំង​បាក់តេរី ផង និង​សម្លាប់​មេរោគ​ផង​។​

·         នៅពេល​មាន​ជំងឺ​ផ្តាសាយ​ហើយ ចូរ​ញ៉ាំ​ផ្លែឈើ បន្លែ និង​អង្ករសម្រូប​អោយបាន​ច្រើន ប៉ុន្តែ​បន្ថយ​សាច់​ត្រី ឬ​សាច់មាន់​វិញ​។​

·         ចូរ​ញ៉ាំ​ទឹក​ខ្ញី និង​ទឹក​ក្រូចឆ្មា​អោយបាន​ច្រើន​។​

·         បង្កើន​ការ​ទទួលទាន​ទឹក ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​។​

ការព្យាបាល​ដោយ​ខ្លួនឯង​ដ៏​មាន​ប្រយោជន៍​

·         វីតាមីន C គឺជា​ភ្នាក់ងារ​ប្រឆាំង​វី​រ៉ុសដ៏​ពូកែ ហើយ​ការស្រាវជ្រាវ​បាន​បង្ហាញអោយឃើញថា វា​អាច​បន្ថយ​ភាព​ធ្ងន់ធ្ងរ និង​រយៈពេល​ឈឺ​បាន​ប្រសិនបើ​ប្រើ​បាន​គ្រប់គ្រាន់​។ នៅ​រដូវរងារ ចូរ​ប្រើ ១​ក្រាម​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​ចង់​ផ្តាសាយ​ហើយ ចូរ​ប្រើ​១​ក្រាម​អោយ​បាន​បី​ដង​ក្នុង​មួយ​ថ្ងៃ​ជា​រៀងរាល់ថ្ងៃ​។​

·         ចូរ​ប្រើ​វីតាមីន និង​សារធាតុ​រ៉ែ​ចម្រុះ​ដែល​មាន​ជាតិ​ស័ង្កសី​យ៉ាងហោចណាស់ ៣០ ទៅ​៦០​មី​លី​ក្រាម​ដើម្បី​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​នឹង​មេរោគ​។​

·         ប្រសិនបើ​ឈឺបំពង់ករ ចូរ​ប្រើ​ថ្នាំ Zinc Gluconate Lozenges ដែល​មាន​ជាតិ​ស័ង្កសី ១៥​ទៅ​២៥​មី​លី​ក្រាម​។ ចូរ​ប្រើ មួយ​គ្រាប់​ជាង​រៀងរាល់ ៣​ទៅ​៤​ម៉ោង ព្រោះ​វា​ជួយ​សម្លាប់​បាក់តេរី​ក្នុង​បំពង់​ក​បាន​។​

​មតិ​ដ៏​មាន​ប្រយោជន៍​

·         ចូរ​បញ្ចុះ​កម្តៅ អោយបាន​យ៉ាងហោច​ណាស់ ៤៨​ម៉ោង​រហូត​ដល់​ស្ថានភាព​ជំងឺ​ធូរស្រាល​។ ការ​សម្រាក​សំខាន់​ណាស់​ប្រសិនបើ​អ្នក​ក្តៅខ្លួន​។​

·         មិន​ត្រូវ​បង្ខំ​ធ្វើការ​ឡើង​ប្រសិនបើ​អ្នក​ពិតជា​មាន​ជំងឺ​ផ្តាសាយ​ធ្ងន់ធ្ងរ​មែន ព្រោះ​វា​កាន់តែ​ធ្វើអោយ​អ្នក​ឈឺ​កាន់តែ​យូរ​។​

·         លាងដៃ​អោយបាន​ទៀងទាត់​ប្រសិនបើ​អ្នក​មាន​ភាពស្និទ្ធស្នាល​ជាមួយ​មនុស្ស​ដែល​ផ្តាសាយ ព្រោះ​វីរុស​ងាយ​នឹង​ឆ្លង​មក​លើ​ដៃ​អ្នក​ខ្លាំងណាស់​។ ការលាង​ដៃ​ត្រូវ​តែ​ធ្វើ​ជា​ពិសេស​សម្រាប់​កូនក្មេង​ដែល​កង្វះ​អនាម័យ​។​

·         វីរុស​ស្ថិតនៅក្នុង​បរិយាកាស និង​ធ្វើកា​រសាយ​ភាព​បាន​យ៉ាង​ធំធែង ដូច្នេះ​ត្រូវ​ចៀសវាង​កន្លែង​ដែល​មាន​ស្ថានភាព​អួអាប់ កុំ​នៅក្នុង​បន្ទាប់​មាន​ផ្សែង​ច្រើន​យូរពេក​។​

·         ត្រូវ​ហាត់ប្រាណ និង​ស្រូប​យក​ខ្យល់​បរិសុទ្ធ​អោយបាន​ច្រើន​៕​