ទល់លាមកជាបញ្ហាមួយដែលកើតមានញឹកញាប់សម្រាប់មនុស្សយើង។ពេលខ្លះវាមិនជាគំរាមកំហែងដល់អាយុជីវិតទេ។ប៉ុន្តែពេលខ្លះវាក៏ជារោគសញ្ញានៃជំងឺដែលអាចគំរាមកំហែងដល់ជីវិតអ្នកបាន។ទោះបីជាយ៉ាងណាក៏ដោយចុះ បើសិនជាអ្នកទល់លាមកនោះ អ្នកគួរតែគិតចៀងវាងអាហារដូចខាងក្រោមនេះ:
· សាច់ក្រហមត្រូវការចំនាយពេលយូរក្នុងការឆ្លងកាត់ពោះវៀន ហើយគួរតែញ៉ាំវាក្នុងកម្រិតមធ្យមបានហើយ។
· មនុស្សជាច្រើនមិនមានអង់ស៊ីមសម្រាប់បំបែកជាតិ Lactose (ស្ករក្នុងទឹកដោះគោ) ទេ ព្រោះវាអាចបន្ថែមភាពស្អុយរលួយក្នុងពោះវៀន។
· ប្រសិនបើអ្នកចូលចិត្តញ៉ាំអាហារធ្វើពីទឹកដោះគោ ចូរព្យាយាមកាត់បន្ថយវា។ ទោះបីជាយ៉ាងណាក៏ដោយ អង្ករសរីរាង្គ ឬទឹកដោះពពែជាទូទៅអាចប្រើលើមនុស្សភាគច្រើនបាន។
· ចំពោះនំខេក នំបីស្គុត បង្អែម និងអាហារប្រើមេ អាចបណ្តាលអោយមានផោម និងហើយពោះបាន មិនត្រឹមតែប៉ុណ្ណោះអាចបំផ្លាញដល់បាក់តេរីល្អៗក្នុងពោះវៀនទៀតផង។ បាក់តេរីទាំងនេះជួយរំលាយអាហារ និងបន្ថែមការផលិតវីតាមីន B ទៀតផង។ ប្រសិនបើបាក់តេរីល្អៗទាំងនេះបាត់បង់ ការរំលាយអាហារ និងការបញ្ចេញចោលនឹងត្រូវខូចខាតដែរ។
· អាហារមានជាតិសរសៃតិចដូចជា ចាហួយ ការេមកី និងបង្អែម មានជាតិស្ករច្រើនណាស់ មិនល្អសម្រាប់ពោះវៀនទេ។
· ជាមួយគ្នានេះដែរ ចូរចៀសវាងអាហារដែលអ្នកអាឡែហ្ស៊ី ព្រមទាំងធ្វើអោយទល់លាមក៕