​បើសិន​ជា​អ្នក​មាន​ផ្ទៃពោះ ហើយ​អ្នក​ប្រហែលជា​មិន​ចង់​ដឹង​អំពី​ភេទ​របស់​កូន​តាមរយៈ​ការថត​អេកូ​ទេ​មើលទៅ ព្រោះ​ត្រូវការ​ពេល​យូរ​បន្តិច​ទើប​មើល​ដឹង​។ តាម​ការស្រាវជ្រាវ​បានបង្ហាញ​ថា ស្ត្រី​ច្រើន​ណាស់​យល់ថា​ការ​មាន​ផ្ទៃពោះ​មាន​លក្ខណៈ​ខុសៗ​គ្នា​អាស្រ័យ​ទៅតាម​ទារក​ក្នុង​ផ្ទៃ​ស្រី ឬ​ប្រុស​ដែរ​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ស្ត្រី​ដែល​ពរ​ពោះ​កូនស្រី​គឺ​មាន​ការឆ្លើយតប​នឹង​ការ​រលាក​ច្រើនជាង​កូនប្រុស​។ យ៉ាងណាមិញ មាន​វិធី​ច្រើនណាស់​ដែល​អាច​បញ្ជាក់​ដឹងថា កូន​ក្នុង​ផ្ទៃ​ស្រី ឬ​ប្រុស ដោយ​មិន​ចាំបាច់​ពឹង​អេកូ​។

នៅ​ខ្ពស់ ឬ​ទាប​
សម្រាប់​ស្ត្រី​ចាស់ៗ​ជា​ច្រើន​និយាយ​ថា បើសិន​ជា​កូន​នៅ​ទាប នោះ​ជា​កូនប្រុស ខណៈពេល​ដែល​កូន​នៅ​ខ្ពស់ និង​ធំ​នៅ​ចំ​កណ្តាល​ពោះ នោះ​គឺជា​កូនស្រី​។ ជាមួយគ្នានេះដែរ បើសិន​ជា​កូន​ស្ថិតនៅត្រង់​ចង្កេះ​ទេ នោះ​អាចជា​កូនស្រី​។ យ៉ាងណាមិញ ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប កាលណា​ពោះ​ធ្លាក់ចុះ​មក​ក្រោម​ពេក មានន័យ​ថា អាច​ដោយសារ​តែ​សាច់ដុំ​ពោះ​ខ្សោយ ឬ​ទន់​ទៅវិញ​ទេ​។

ការ​ចាញ់កូន​
ម្តាយ​ក​ដែល​ពរ​ពោះ​ជា​កូនស្រី​ច្រើនតែ​ចាញ់កូន​ខ្លាំង​ជាង​ធម្មតា​។ យ៉ាងណាមិញ វា​មាន​ករណី​លើកលែង​ច្រើនណាស់​ចំពោះ​រឿង​នេះ​។ ការ​ចាញ់កូន​ធ្ងន់ធ្ងរ​នៅពេល​ចាប់ផ្តើម​មាន​ផ្ទៃពោះ​អាច​បញ្ជាក់​ថា អ្នក​កំពុងតែ​មាន​កូន​ស្ត្រី​ហើយ​។ អ័រម៉ូន​ជាច្រើន​ដែល​ផលិត​ក្នុង​ខ្លួន​ដោយសារ​តែ​ទារក​ស្រី អាច​ធ្វើឲ្យ​អ្នក​ចាញ់កូន​ខ្លាំង​ជាង​កូន​ប្រុស​។ ប៉ុន្តែ​រឿង​នេះ​មិនទាន់​មាន​អំណះអំណាង​គាំទ្រ​ថា​ត្រឹមត្រូវ​នៅឡើយ​ទេ​។

ចង្វាក់បេះដូង​កូន​
នៅពេល​ទៅ​ពិនិត្យ​ផ្ទៃពោះ​កូន​លើក​ក្រោយ អ្នក​គួរតែ​អាច​រាប់​ចង្វាក់បេះដូង​កូន​ដើម្បី​ដឹងថា​គេ​ជា​ភេទ​ប្រុស ឬ​ស្រី​។ បើសិនជា​ចង្វាក់បេះដូង​គេង​ខ្ពស់ជាង ១៤០​ក្នុង​មួយ​នាទី នោះ​អាចជា​កូនស្រី ខណៈពេលដែល តិចជាង ១៤០ អាច​ជា​កូនប្រុស​។ ថ្វី​បើ​វិធី​ទាយ​នេះ​មិន​មាន​គ្រោះថ្នាក់ និង​ងាយស្រួល​ក៏ដោយ តែ​វា​មិនមែន​តែងតែ​ត្រូវ​នោះទេ​។

ការ​ដុះ​សក់​
តើ​សក់​អ្នក​កំពុងតែ​ដុស​ធម្មតា​ឬ​អត់​ទេ​? បើសិនជា​សក់​ដុះ​លឿន និង​ក្រាស​ជាង​ធម្មតា នោះ​អាចោ​យ​សារ​តែ​ទារក​ក្នុង​ផ្ទៃ​គឺជា​ប្រុស​។ បើសិណជា​ក្រចក​ដុះ​កាន់តែ​រឹងមាំ ហើយ​ក្រាស វា​ក៏​ជា​កូនប្រុស​ដែរ​។ ក្នុងពេល​មាន​ផ្ទៃពោះ អ័រម៉ូន​អេ​ស្ត្រូ​ជែន ប្រូជេ​ស្តេ​រ៉ូន និង​តេស្តូ​ស្តេ​រ៉ូនក្នុង​រាងកា​យគឺ​ផលិត​ច្រើន​ជាង​ធម្មតា ហេតុដូច្នេះ​ហើយ​ការលូតលាស់​សក់ និង​មិន​សូវ​មាន​សក់​ក៏​ដោយសារ​តែ​អ័រម៉ូន​ទាំង​នេះ​ដែរ​។

ឃ្លាន​ញ៉ាំ​
តើ​អ្នក​ឧស្សាហ៍​បើក​ទូរ​ទឹកកក​នៅ​ពេក​កណ្តាលយប់​ដើម្បីរ​ក​របស់​ផ្អែមៗ​ញ៉ាំ​ដែរ​ទេ​? រឿង​នេះ​ភាគច្រើន​បញ្ជាក់ថា អ្នក​កំពុងតែ​ពរ​ពោះ​កូនស្រី​។ តែ​បើ​សិន​ជា​ចូលចិត្ត​ញ៉ាំ​របស់ប្រៃៗ​វិញ អ្នក​អាច​នឹង​មាន​កូនប្រុស​។ ប៉ុន្តែ​កុំ​ទាន់​ជឿ​រឿង​នេះ​អី ព្រោះ​វា​មិនមែន​ពិតប្រាកដ​ទាំងស្រុង​នោះទេ​។ ការ​ឃ្លាន​គ្រាន់​តែ​ទាក់ទង​នឹង​ការ​កង្វះ​អ្វីមួយ​ពិសេស​ក្នុង​រាងកាយ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​ឃ្លាន​ក្នុងពេល​មាន​ផ្ទៃពោះ​គឺជា​អ្វី​ដែល​ធ្វើ​ជាមួយ​នឹង​ការ​ស្រង់ក្លិន​ដឹង​ប៉ុណ្ណោះ​។

ចាស់ៗ​ច្រើន​តែ​មាន​មធ្យោបាយ​គួរឲ្យ​អស់សំណើច​ជាច្រើ​ន​ដើម្បី​ដឹង​ថា​កូន​ក្នុង​ផ្ទៃ​ស្រី ឬ​ប្រុស ប៉ុន្តែ​បើសិនជា​អ្នក​ពិតជា​ចង់ដឹង​ច្បាស់​មែន​នោះ ចូរ​ទៅពិនិត្យ​ផ្ទៃពោះ​នៅពេល​ពរ​ពោះ​បាន ២០​សប្តាហ៍​ទៅ ព្រោះ​វា​ជា​ការពិនិត្យ​ដែល​គ្មាន​ប៉ះពាល់​អ្វី​ដល់​សុខភាព​ម្តាយ និង​កូន​ទេ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង