ថាតើនៅពេលប្រតិកម្ម ឬអាឡែកស៊ីនឹងគ្រឿងក្រអូប អាការៈអ្វីខ្លះអាចលេចឡើង? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈដែលអាចលេចឡើងនៅពេលរាងកាយអាឡែកស៊ីជាមួយគ្រឿងក្រអូប ៖

១. ហៀរទឹកភ្នែក

តែងតែហៀរទឹកភ្នែកនៅរាល់ពេលអ្នកប្រើប្រាស់ផលិតផលមានក្លិនក្រអូបឬ? នេះអាចបណ្ដាលមកពីអ្នកប្រតិកម្ម ឬអាឡែកស៊ីនឹងគ្រឿងក្រអូបហើយ។ ក្រៅពីហៀរទឹកភ្នែក ភ្នែករបស់អ្នកក៏អាចនឹងប្រែជាឡើងពណ៌ក្រហម និងក្រហាយផងដែរ។

២. ហៀរសំបោរ

គ្រឿងក្រអូបអាចបណ្ដាលឱ្យច្រមុះនៃអ្នកដែលឆាប់ប្រតិកម្ម ឬអាឡែកស៊ីស្រាប់តែហៀរសំបោរចេញមក។ នេះក៏ព្រោះតែគ្រឿងក្រអូបបង្កការរលាកដល់ស្រទាប់នៃច្រមុះនាំឱ្យវាផលិតជាតិទឹកនិងស្លេសរាវៗកាន់តែច្រើន។ បន្ថែមពីនេះអ្នកក៏ងាយនឹងកណ្ដាស់ញឹកញាប់ខុសធម្មតាផងដែរ។

៣. បញ្ហាពាក់ព័ន្ធនឹងការដកដង្ហើម

ពេលខ្លះមិនត្រឹមតែហៀរសំបោរនិងកណ្ដាស់មិនឈប់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏អាចនឹងជួបប្រទះអាការៈពិបាកដកដង្ហើមផងដែរ ប្រសិនបើអ្នកជាមនុស្សដែលប្រតិកម្មជាមួយគ្រឿងក្រអូប។ ករណីខ្លះអាការៈពិបាកដកដង្ហើមអាចអមមកជាមួយដោយសម្លេងស្អកៗ។

៤. ឡើងរោលកន្ទួលក្រហមលើស្បែក

មួយក្នុងចំណោមរោគសញ្ញាទូទៅបំផុតនៃប្រតិកម្មអាឡែកស៊ីត គឺការឡើងរោលកន្ទួលលើស្បែក។ នៅពេលអ្នកប្រតិកម្មនឹងគ្រឿងក្រអូប នោះស្បែករបស់អ្នកអាចឡើងបន្ទះ ឬកន្ទួលក្រហមៗ ក្រោយពេលប្រើប្រាស់គ្រឿងក្រអូប។ ការរោលកន្ទួលខ្លះអាចនឹងរមាស់ ហើយករណីខ្លះអាចក្រហាយ។

៥. ភាពប្រែប្រួលនៃពណ៌ស្បែក

ផ្នែកខ្លះនៃរាងកាយស្រាប់តែមានពណ៌ដិតជាងផ្នែកផ្សេងទៀតឬ? នេះអាចបណ្ដាលមកពីផលិតផលដែលអ្នកបានប្រើប្រាស់លើស្បែកហើយរួមមានផលិតផលសម្រាប់លាបបំបាត់ក្លិនក្លៀក និងសាប៊ូ ឬឡេផ្សេងៗដែលមានផ្ទុកសារធាតុផ្ដល់ក្លិនក្រអូបជាដើម។ អ្នកអាចកត់សម្គាល់បាននៅពេលឈប់ប្រើប្រាស់ផលិតផលណាមួយដែលអ្នកបានសង្ស័យ ហើយស្បែកប្រែជាមានពណ៌ដូចធម្មតាវិញ។ ទោះជាយ៉ាងណាករណីខ្លះស្បែកអាចប្រែជាមានពណ៌ដិត ឬខ្មៅជាប់រហូត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង