​ការជក់បារី​ភាគច្រើន​អាច​បណ្តាល​អោយ​ងាប់​លិង្គ​បាន​មែន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មូលហេតុ​នៃ​ការ​ងាប់​លិង្គ​មាន​ការចូលរួម​ច្រើន​ដូចជា ការ​របួស​ទៅ​លើ​រាងកាយ​, កត្តា​ចិត្តសាស្ត្រ​, ការវះកាត់​, ខូច​សរសៃប្រសាទ ឬ​មាន​ជំងឺ ប៉ុន្តែ​ការជក់បារី​ក៏​ជា​កត្តា​ដ៏​សំខាន់​នាំ​អោយ​ងាប់​លិង្គ​ដែរ​។​
 
​អ្វី​ដែល​គួរអោយ​ភ្ញាក់ផ្អើល​នោះ​គឺថា អ្នកស្រាវជ្រាវ​ថ្មីៗ​នេះ​បាន​ឃើញ​ថា ការជក់បារី​គឺជា​មូលហេតុ​ដ៏​សំខាន់​នៅ​ពីក្រោយ​ការ​ងាប់លិង្គ​។ ដូច្នេះ​បើ​សិន​ជា​អ្នក​មិន​រក​បាន​ហេតុផល​ក្នុង​ការផ្តាច់​បារី​ទេ ពេលនេះ​គឺជា​វេលា​ដ៏​ល្អ​ដែល​អ្នក​ត្រូវ​ទទួល​បាន​ប្រយោជន៍​សម្រាប់​ជីវិត​ផ្លូវភេទ​របស់​អ្នក​ក្រោយ​ការផ្តាច់​បារី​ហើយ​។​
 
​តើ​ការជក់​បារ​ធ្វើអោយ​ងាប់​លិង្គ​បាន​ដូច​ម្តេចទៅ​?
​ការស្រាវជ្រាវ​ចុងក្រោយ​គេ​បង្អោះ​បាន​បង្ហាញ​នូវ​ទំនាក់ទំនង​ដោយផ្ទាល់​មួយ​រវាង​ការជក់បារី​ជា​ទៀងទាត់ និង​ការ​ងាប់លិង្គ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​មិន​កើត​ឡើង​ពេញ​មួយ​យប់​នោះ​ឡើយ​។ ឧទាហរណ៍ ការជក់បារី​រយៈពេល​យូរ​នាំអោយមាន​បញ្ហា​ជាច្រើន​ដែល​ណា​ម​អោយ​ប្រឈម​មុខ​កាន់តែ​ខ្ពស់​នឹង​ការ​ងាប់លិង្គ ព្រម​ទាំង​ការ​អសមត្ថភាព​ផ្លូវភេទ​ផ្សេងៗ​ទៀត​។​
– អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នក​ជក់បារី​មាន​ការប្រឈមមុខ​នឹង​បញ្ហា​ងាប់​លិង្គ​ជាង​អ្នក​អត់​ជក់បារី ២​ដង​ឯណោះ​។ ដើម្បី​យល់ដឹង​អំពី​ឥទ្ធិពល​នៃ​ការជក់បារី​ទៅលើ​សុខភាព​ផ្លូវភេទ យក​ល្អ​គួរតែ​យល់ដឹង​អំពី​ដំណើ​នៃ​ការឡើង​រឹង​របស់​លិង្គ​សិន​។ លំហូរ​ឈាម​ដែល​លឿន និង​ចូល​ដល់​លិង្គ​ភ្លាមៗ នោះ​ហើយ​ទើប​ធ្វើអោយ​លិង្គ​រឹង​បាន​។ អ្វីៗ​ទាំងអស់​ដែល​រាំងស្ទះ​ដំណើរកា​រណ៍​មួយ​នេះ សុទ្ធតែ​នាំអោយ​លិង្គ​មិន​អាច​រឹង​បានឡើយ​។ ការជក់បារី​បណ្តាល​អៅ​យ​មាន​ជាតិ​ខ្លាញ់​កក​ជាប់​សរសៃឈាម និង​លំហូរ​ឈាម​មិន​ធម្មតា ដូច្នេហ​វា​នឹង​ពិបា​កអោយ​លិង្គ​រឹង​បាន​ណាស់​។​
– ការជក់បារី​ធ្វើអោយ​មាន​ការភ្ញោ​ច​ទៅលើ​សារធាតុ នីកូទីន​ទៅ​ខួរក្បាល សម្រាប់​កន្ត្រាក​លើ​ជាលិការ​របស់​លិង្គ​។​
– ការជក់បារី​ទៀងទាត់​អាច​បណ្តាល​អោយ​សរសៃឈាម​វ៉ែន​រីក​ធំ ដែល​វា​ជា​យន្តការ​មួយ​បំផ្លាញ​ចំណុះ​ឈាម​ដែល​ត្រូវ​ហូរ​ចូល​ក្នុង​លិង្គ​។​
– អ្នក​ដែល​កំពុង​ជក់បារី​រយៈពេល​យូរ (​ច្រើនជាង ៨​ឆ្នាំ​) ហើយ​អ្នក​ដែល​ជក់បារី​ច្រើនជាង ៣០​ដើម​ក្នុង​មួយ​ថ្ងៃ​ទំនង​នឹង​ងាយ​កើត​មាន​អាកា​រៈងាប់​លិង្គ​បាន​ណាស់​។​
 
​ការសិក្សា​មួយ​ដែល​ធ្វើឡើង​ដោយ​ប្រទេស​អូស្ត្រាលី​បាន​បង្ហាញអោយឃើញថា អ្នក​ជក់​បារី​មាន ២៧​ភាគរយ​ដែល​ធ្លាប់​មាន​អាកា​រៈងាប់​លិង្គ​។ ការជក់បារី​ត្រូវបាន​គេ​រកឃើញ​ថា​ជា​កត្តា​ដ៏​មាន​ឥទ្ធិពល​មួយ​ទៅលើ​ការឡើង​រឹង​របស់​លិង្គ​។ ការ​ពិសោធន៍​មួយ​ផ្សេង​ទៀត​ដែល​ធ្វើ​លើ​អ្នក​ជក់​បារី​ដែរ​នោះ គឺ​អ្នក​ដែល​ត្រូវបាន​គេ​គ្រប់គ្រង​នោះ​តម្រូវ​អោយ​ញ៉ាំ​ស្ករ​គ្រាប់ ហើយ​អ្នក​ជក់បារី​តម្រូវអោយ​ជក់បារី​ពីរ​ដើម​មុន​ពេល​មើល​វីដេអូ​សិច​។ ក្រោយមក​ពួក​គេ​រកឃើញ​ថា អ្នក​ជក់បារី​ទាំងអស់​មាន​ការឡើង​រឹង​របស់​លិង្គ​តិចតួច​ជាង​អ្នក​ដែល​ត្រូវបាន​គេ​គ្រប់គ្រង​។​
 
​ការ​ងាប់​លិង្គ​ដែល​បណ្តាល​មកពី​ការជក់បារី​មិន​មាន​ការ​ឆ្លើយតបបាន​ល្អ​ជាមួយ​ថ្នាំ​ឡើយ​។ ចាប់តាំងពី​ការជក់បារី​បំផ្លាញ​ស្រ​តាប់​ខាងក្នុង​របស់​សរសៃឈាម​ដែល​បណ្តាល​មកពី​ការឆ្លើយតប​របស់​សារធាតុ​ណៃទ្រីច​អុក​សាយមក ថ្នាំ​ដូចជា​វីយ៉ា​ក្រាក៏​មិន​មាន​ប្រសិទ្ធភា​ព​ក្នុង​ការព្យាបាល​ដែរ​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង