ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមែ
មុនចូលដល់ខែ២ ឆ្នាំមមែ នឹងមិនមានឧបសគ្គអ្វីអាចរារាំងមិនឲ្យទ្រព្យធំចូលមករកអ្នកទេ។ ជាពិសេស លុយនឹងចូលមកភ្លាមពេលដែលអ្នកគិតដល់។ ដូចនេះ អ្នកនឹងមិនលំបាកព្រោះរឿងគ្មានលុយទៀតឡើយ។
ឆ្នាំច
មុនពេលដែលចូលដល់ខែ២ ឆ្នាំច មុខរបររបស់អ្នករីកចម្រើនខ្លាំងណាស់ ព្រោះមានផ្កាយសំណាងមួយមករះខ្ពស់ជិតខ្លួនអ្នក ដោយធ្វើឲ្យអ្នកមិនអាចបដិសេធមិនទទួលទ្រព្យនោះទេ។
ឆ្នាំវក
មុនខែ២ខាងមុខនេះ ឆ្នាំវក ខួរក្បាលនឹងបង្វិលលឿន ដោយធ្វើឲ្យអ្នកអាចចំណេញបានប្រាក់យ៉ាងច្រើន។ ជាពិសេស មិនថាអ្នកចង់បានអ្វីទេ សុទ្ធតែអាចទទួលបានយ៉ាងងាយ ដោយធ្វើឲ្យអ្នកសប្បាយចិត្តជាខ្លាំង៕