​យោងតាម​មជ្ឈមណ្ឌល​រាយការណ៍​ប្រចាំថ្ងៃ​អំពី Covid-19 នៅ​ថៃ​កា ល​ពីថ្ងៃ​សៅរ៍ បានអោយដឹងថា បុរស​ម្នាក់​នៅ​ទីក្រុង​បាងកក​បាន​ស្លាប់ ហើយ​មនុស្ស​ចំនួន ២៣០​នាក់​បាន​ឆ្លង​វីរុស​នេះ ដែល​សរុបទៅ​មាន​មនុស្ស​ស្លាប់​ចំនួន ៧០​នាក់ និង​ឆ្លង ១១.៦៨០​ករណី​។​

​លោក Taweesilp Visanuyothin អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព Covid-19 បាន​និយាយថា បុរស​អាយុ ៦៧​ឆ្នាំ ដែល​ស្លាប់ បាន​ទៅ​កន្លែង​កម្សាន្ត​ចំនួន​ពីរដង គឺ​នៅ​ថ្ងៃទី​២១ និង ២៣ ធ្នូ ២០២០​។​

​វេជ្ជបណ្ឌិត Taweesilp បាន​និយាយថា ចាប់ពី​ថ្ងៃទី ២៤-២៧ ខែធ្នូ លោក​បាន​ធ្លាក់ខ្លួន​ឈឺ​ដោយមាន​អាកា​រៈ​គ្រុនក្តៅ និង​ក្អក​។​

​បន្ទាប់ពី​ដឹងថា​និ​យោ​ជិ​ក​នៃ​កន្លែង​នោះ ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន Covid-19 បុរស​នោះបាន​ស្នើសុំ​ឱ្យធ្វើ​តេស្ត​នៅ​ថ្ងៃទី​២៩ ខែធ្នូ​។ លទ្ធផល​របស់គាត់​វិជ្ជមាន​នៅ​ថ្ងៃ​បន្ទាប់​។​

​អ្នកនាំពាក្យ CCSA បាន​និយាយថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ បុរស​នេះ​បាន​វិ​វត្ត​ទៅជា​ជំងឺ​រលាក​សួត និង​ខ្សោយ​តំរងនោម​ស្រួចស្រាវ ហើយ​បាន​ស្លាប់​នៅ​ថ្ងៃ​តែមួយ​។​

​ទន្ទឹមនឹងនេះ ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ចំនួន ២៣០​នាក់ ក្នុងនោះ​មាន ៨៣​នាក់​ជាម​នុស្ស ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ្នកជំងឺ ដែល​បាន​ឆ្លង​ពីមុន ឬ​ទៅ​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់ ហើយ ១២៦​នាក់ បានធ្វើ​តេស្ត៍​វិជ្ជមាន​អំឡុងពេល​ស្វែងរក​ករណី​សកម្ម​នៅក្នុង​សហគមន៍​។​

​ករណី​នៅក្នុង​ក្រុមទី​១ ត្រូវបាន​រកឃើញ​នៅ​សាមុត​សាខុន ៥៥​ករណី​, ទីក្រុង​បាងកក ១២​ករណី​, អាង​ថង ៦​ករណី​, ឈុន​បូរី ៥​ករណី​, ខុន​ឃែ​ន ២​ករណី និង​មកពី​ចន្ថា​បូរី​, ឆៃ​យ៉ា​ភូម និង​ភូម​ថា​នី មួយៗ​ករណី​ដូចគ្នា​។​

​ដោយឡែក​ក្រុមទី​២ ត្រូវបាន​រកឃើញ​ក្នុងកំឡុងពេល​ស្វែងរក​ករណី​សកម្ម​នៅ​សាមុត​សា​ខន ១១០​ករណី​,
​ឈុន​បូរី ៥​ករណី​, រ៉ាក់យ៉ង ៤​ករណី​, ផា​ធុន​ថា​នី ៣​ករណី​, សាមុត​ប្រា​កាន ២​ករណី​, ចន្ថា​បូរី ១​ករណី និង​ឆា​ឈឿង​សៅ ១​ករណី​។​

​ការឆ្លង​នាំចូល​ទាំង​២១​នាក់ មាន​ជនជាតិ​ថៃ ១៨​នាក់ ជនជាតិ​អង់គ្លេស​ម្នាក់ ជនជាតិ​នី​ហ្សេ​រី​យ៉ា និង​ជនជាតិ​ទួរគី​ម្នាក់​។ ពួកគេ​ធ្វើដំណើរ​មកពី​ប្រទេស​អាឡឺម៉ង់ ៣​នាក់​, កាតា ១​នាក់​, ប្រទេស​អេ​ត្យូ​ពី ១​នាក់​, រុស្ស៊ី ១​នាក់​, សហរដ្ឋអាមេរិក ១​នាក់​, ចក្រភព​អង់គ្លេស ៧​នាក់​, តួ​ក​គី ៦​នាក់ និង​ម៉ាឡេស៊ី ១​នាក់​។ អ្នក​ទាំងនេះ​ត្រូវ​បានដាក់​ឱ្យនៅ​ដាច់​ពី​គេ​។​

​ក្នុងចំណោម​មនុស្ស ១១.៦៨០​នាក់ ដែល​បាន​ឆ្លង​ជំងឺ​ចាប់តាំងពី​ការ​រាតត្បាត​រាតត្បាត​នៅ​ខែមករា​ឆ្នាំមុន ៨.៩០៦ (៧៦,២៥%) បានជា​សះស្បើយ​ក្នុងនោះ​មាន ៦១៨ នាក់​ត្រូវបាន​រំសាយ​ចេញពី​មន្ទីរពេទ្យ​ក្នុង​រយៈពេល ២៤ ម៉ោង​ហើយ​ចំនួន ២,៧០៤ នាក់​នៅតែ​បន្ត​សម្រាក​នៅ​មន្ទីរពេទ្យ​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង