បញ្ហារាគមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនពិបាកព្យាបាលឡើយ! គួរធ្វើបែបណាទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីភេសជ្ជៈមួយចំនួនដែលមានប្រសិទ្ធភាពដោះស្រាយបញ្ហារាគឆាប់រហ័ស ៖
១. តែខ្ញី
មិនត្រឹមតែជួយដោះស្រាយបញ្ហាពិបាករំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែភេសជ្ជៈនេះក៏ល្អសម្រាប់បំបាត់អាការៈរាគបានយ៉ាងប្រសើរផងដែរ។ ការទទួលទានតែខ្ញី ១ ពែងអាចបន្ថយអាការៈឈឺចុករមួលក្នុងពោះដែលជាធម្មតាកើតអមមកជាមួយការរាគ។
២. អាហារប្រូបាយអូទិក
ដូចជាយ៉ាអួរដើម្បីជៀសវាងបញ្ហាជាតិហ្គាសកកើតឡើងប្រមូលផ្ដុំក្នុងពោះនោះ វាពិតជាសំខាន់ណាស់ក្នុងការទទួលទាននូវអាហារដែលមានប្រសិទ្ធិភាពជួយសម្រួលដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារ។ ចូរបន្ថែមអាហារដែលមានផ្ទុកជាតិប្រូបាយអូទិកដូចជា យ៉ាអួរ ជាដើមចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក វិធីនេះនឹងជួយសម្រួលដល់ដំណើរការមុខងារនៃក្រពះនៅពេលអ្នកទទួលទានអាហារផ្សេងៗ ក៏ដូចជារក្សានូវតុល្យភាពនៃបាក់តេរីល្អៗក្នុងពោះវៀន។
៣. ទឹក
ការទទួលទានទឹក គឺចាំបាច់ណាស់ពិសេសនៅពេលអ្នកកំពុងជួបប្រទះបញ្ហារាគដើម្បីបំពេញជាតិទឹកដែលបាត់បង់ឡើងវិញ។
៤. ស៊ុប
ជាជម្រើសនៃអាហារដ៏ប្រសើរបំផុតនៅពេលអ្នកមានបញ្ហារាគ។ នេះក៏ព្រោះតែរាងកាយងាយនឹងស្រូបយកសារធាតុចិញ្ចឹមពីក្នុងអាហាររាវ។
៥. អាហារមានផ្ទុកជាតិប៉ូតាស្យូម
ជាតិប៉ូតាស្យូមជួយក្នុងការដោះស្រាយបញ្ហាហើមពោះប្រកបដោយប្រសិទ្ធិភាព។ នេះក៏ព្រោះតែមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងទៀតដែលធ្វើឱ្យយហើមពោះនោះ គឺដោយសារអ្នកបានទទួលទានអាហារមានផ្ទុកជាតិសូដ្យូមខ្ពស់ច្រើនពេក។ ការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមអាចជួយកម្ចាត់ជាតិសូដ្យូមនិងជាតិទឹក ឬសារធាតុរាវដែលលើសចេញពីក្នុងប្រព័ន្ធ។
សម្គាល់ ៖ ប្រសិនបើជំងឺរាគមិនជាសះស្បើយដោយឯកឯងក្នុងរយៈពេលលើសពី ២ ទៅ ៣ ថ្ងៃ ហើយថែមទាំងមានអមមកជាមួយនូវអាការៈមួយចំនួនផ្សេងទៀតដូចជាឈឺរមួលក្នុងពោះ លាមកមានឈាម បេះដូងលោតញាប់ អស់កម្លាំង និងភាំងៗ ចូរប្រញាប់ទៅមន្ទីរពេទ្យភ្លាម។