ក្រៅពីទទួលទានកាហ្វេ ក៏នៅមានគន្លឹះមួយចំនួនទៀតដែលជួយឱ្យអ្នកស្វាងងងុយគេងបានយ៉ាងប្រសើរផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើគន្លឹះទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗទប់ទល់អារម្មណ៍ងងុយគេងខ្លាំងនៅពេលថ្ងៃ ៖
១. ត្រូវប្រាកដថាអ្នកគេងបានគ្រប់គ្រាន់នៅពេលយប់
សម្រាប់មនុស្សមួយចំនួន រយៈពេល ៧ ម៉ោងគឺគ្រប់គ្រាន់ហើយដើម្បីគេងឆ្អែត ខណៈដែលអ្នកខ្លះត្រូវការពេលដល់ទៅ ៩ ម៉ោង។ ដូច្នេះចូរសម្គាល់មើលថាតើរាងកាយរបស់អ្នកត្រូវការពេលប៉ុន្មានម៉ោងដើម្បីគេងឆ្អែតបានពេញកម្លាំង។
២. ចូលគេងនៅម៉ោងដដែលរាល់យប់
អ្នកប្រាកដជាងាយនឹងទប់ទល់ភាពល្វើយនិងងងុយគេងពេញមួយថ្ងៃបានប្រសិនបើអ្នកព្យាយាមគេងនៅម៉ោងដដែលរាល់យប់។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកគេងបានគ្រប់គ្រាន់ចន្លោះពី ៧ ទៅ ៩ ម៉ោង។
៣. អនុញ្ញាតឱ្យខ្លួនឯងត្រូវពន្លឺព្រះអាទិត្យយ៉ាងហោចណាស់ ៣០ នាទីជាប្រចាំ
ការស្ថិតក្រោមពន្លឺព្រះអាទិត្យយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃចន្លោះម៉ោង ១០ ព្រឹកនិង ៤ ល្ងាច គឺចាំបាច់ណាស់ចំពោះទាំងសុខភាព ព្រមទាំងអាចទប់ស្កាត់ភាពងងុយគេងខ្លាំងកំឡុងពេលថ្ងៃ។
៤. កុំភ្លេចធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
ជាវិធីដ៏ប្រសើរនឹងងាយបំផុតមួយដើម្បីបំបាត់ភាពងងុយគេងខ្លាំងពេលថ្ងៃ។ ទោះជាយ៉ាងណាចៀសវាងធ្វើលំហាត់ប្រាណរយៈពេលយ៉ាងហោចណាស់ ៣ ម៉ោងមុនចូលគេង។
៥. កម្ចាត់ភាពងងុយដោយការធ្វើកាយវិការ
ភ្លាមៗនៅពេលអ្នកមានអារម្មណ៍ចង់គេង ចូរក្រោកឡើងរួចធ្វើសកម្មភាពរាងកាយ។ អ្នកអាចដើរចុះឡើង ឬទៅវិញទៅមក។
៦. ទទួលទានទឹក ១ កែវ
មនុស្សភាគច្រើននឹងចាប់ផ្ដើមទទួលទានកាហ្វេដើម្បីទប់ទល់ភាពងងុយគេង។ ប៉ុន្តែប្រសិនបើអ្នកមិនអាចទទួលទានកាហ្វេបានទេនោះ ចូរសាកល្បងទទួលទានទឹក ១ កែវជំនួសវិញដើម្បីកម្ចាត់ភាពងងុយបានយ៉ាងប្រសើរ។
៧. ទទួលទានយ៉ាអួរ
ការទទួលទានយ៉ាអួរអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្វាងឆាប់រហ័ស! នេះក៏ព្រោះតែអាហារសម្រន់នេះមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនដែលជាអ្វីមួយពិបាកនឹងរំលាយ។ ជាលទ្ធផលរាងកាយនឹងបង្កើនដំណើរការនៃការដុតរំលាយអាហារ ហើយនាំឱ្យមានការបង្កើតថាមពល។ ចូរជ្រើសរើសទទួលទានយ៉ាអួរសុទ្ធជំនួសយ៉ាអួរលាយគ្រឿងផ្សំផ្សេងៗពិសេសជាតិស្ករក៏ព្រោះវាអាចនឹងបណ្ដាលឱ្យអ្នកឆាប់អស់កម្លាំងទៅវិញ។
៨. រួមបញ្ចូលសាច់មាន់ក្នុងរបបអាហារ
ការងងុយគេងទាំងថ្ងៃក៏អាចបណ្ដាលមកពីភាពស្ត្រេស ឬតានតឹងក្នុងអារម្មណ៍ផងដែរ។ ហើយការទទួលទានសាច់ទ្រូងមាន់ជាជម្រើសដ៏ល្អបំផុតដើម្បីទប់ទល់បញ្ហានេះ! នេះក៏ព្រោះតែសាច់មាន់មានផ្ទុកអាស៊ីតអាមីណូមួយហៅថា tryptophan ដែលជួយកាត់បន្ថយស្ត្រេសនិងធ្វើឱ្យមានអារម្មណ៍ប្រសើរឡើង៕