ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើស្ត្រីមានផ្ទៃពោះគួរតែបរិភោគដើម្បីកូនក្នុងផ្ទៃ។ តើមានអ្វីខ្លះទៅ?

  1. ការ៉ុតមិនត្រឹមតែអាចធ្វើជាបន្លែទេ ថែមទាំងអាចធ្វើជាផ្លែឈើមកពិសារបាន។ ដូចនេះ ពេលដែលអ្នកម្តាយកំពុងតែពរពោះ គួរតែញ៉ាំការ៉ុត ព្រោះវាជាផ្លែឈើដែលមានផ្ទុកវីតាមីនដែលអាចជួយឲ្យភ្នែកកូនភ្លឺ ថែមទាំងធ្វើឲ្យស្បែកកូនស្អាត។ ជាពិសេស ប្រព័ន្ធការពាររាងកាយកូននឹងរឹងមាំខ្លាំងតែម្តង។
  2. ផ្លែគីវី ជាផ្លែឈើដែលសម្បូរទៅដោយវីតាមីនសេ ដោយអាចជួយការពារភ្នែកកូនក្នុងផ្ទៃបានយ៉ាងល្អ ដោយធ្វើឲ្យភ្នែកកូនកើតចេញមកមិនងាយម្ញូប ថែមទាំងភ្លឺច្បាស់ ធ្វើឲ្យកូនស្រួលមើលអ្វីគ្រប់យ៉ាង។ ដូចនេះ ក្នុងពេលដែលមានផ្ទៃពោះ អ្នកម្តាយត្រូវតែបរិភោគផ្លែឈើ២ប្រភេទនេះ ដើម្បីសុខភាពភ្នែក និងសម្រស់របស់កូន៕