ការឈឺសុដន់ច្រើនតែកើតមានជាញឹកញាប់លើស្ត្រីគ្រប់វ័យ។ ការឈឺសុដន់ក៏អាចនឹងច្រឡំនឹងជំងឺមហារីកផងដែរ។ មែនហើយ ការឈឺសុដន់អាចបណ្តាលមកពីការកើតជាដុំសាច់ជាច្រើន និងការរលាកក្នុងសុដន់ ដែលជាសញ្ញាមួយដែរនៃជំងឺមហារីកសុដន់។ ខណៈពេលដែលប្រភេទនៃការឈឺសុដន់ផ្សេងៗទៀតមិនមែនជាមហារីកនោះ តែអាចដោយសាររឿងអ្វីផ្សេងទៅវិញទេ។ នៅលើពិភពលោកយើងនេះ គេប៉ាន់ស្មានឃើញថា ស្ត្រីប្រហែលជា ៦៤ភាគរយមានបញ្ហាឈឺសុដន់យ៉ាងហោចណាស់ម្តងក្នុងជីវិត។
ខាងក្រោមនេះគឺជាប្រភេទនៃការឈឺចាប់នៅសុដន់ដែលវាមិនទាក់ទងនឹងមហារីកសុដន់ទេ៖
- ឈឺសុដន់ដោយសារតែការមករដូវដែលវាកាន់តែធ្ងន់ធ្ងរប្រហែល ២សប្តាហ៍មុនពេលមករដូវ
- ឈឺសុដន់ដោយសារតែអាវទ្រនាប់ពាក់មិនបានល្អ
- ឈឺសុដន់ដោយសារតែការវះកាត់
- ការប្រើប្រាស់ថ្នាំមួយចំនួនក៏អាចបណ្តាលឲ្យឈឺសុដន់ដែរដូចជា Chlorpromazine, Anadrol, Methyldopa និងថ្នាំពន្យាកំណើត
- ដុំគីសធម្មតាក្នុងសុដន់ក៏អាចបណ្តាលឲ្យឈឺសុដន់បានដែរ
- គីសដែលមានទឹកនៅខាងក្នុង ដែលវាជាប្រភេទដុំសាច់ស្លូត
- ការរលាកសន្លាក់នៅឆ្អឹងជំនីក៏អាចធ្វើឲ្យឈឺសុដន់បានដែរ
- ការរលាកសុដន់ដោយសារតែស្ត្រីបំបៅដោះកូន។
ចូរចាំថា រាល់ការឈឺចាប់នៅសុដន់ទាំងអស់មិនមែននាំឲ្យកើតមហារីកនោះទេ តែគួរតែទាត់ចោលរឿងនេះបានតាមរយៈការពិគ្រោះ និងពិនិត្យជំងឺជាមួយគ្រូពេទ្យ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855