ប្រសិនបើ​អ្នក​ត្រូវ​ផ្តល់​គំរូ​ទឹកកាម​សំរាប់​ការ​ពិនិត្យ សូម​ធ្វើ​តាម​ការ​ណែនាំ​ខាងក្រោម​នេះ​ដោយ​ប្រុង​ប្រយ័ត្ន​ដើម្បី​ប្រាកដ​ថា លទ្ធផល​ដែល​អ្នក​ទទួល​បាន​នឹង​មាន​ភាព​ត្រឹមត្រូវ ហើយ​ការ​ធ្វើតេស្ត​នេះ​នឹង​មិន​ត្រូវ​បាន​ធ្វើ​សារ​ឡើង​វិញ ។

ការ​យក​គំរូ​ទឹកកាម បុរស​មិន​ត្រូវ​បញ្ចេញ​ទឹកកាម​ទេ ក្នុង​រយៈពេល ៣​ថ្ងៃមុន​នឹង​យក​វា​ទៅ​ពិនិត្យ​។ បន្ទាប់​មក​គាត់​ត្រូវ ធ្វើការ​ផលិត​គំរូ​ទឹកកាម​របស់​គាត់​ដោយ​ប្រើ​វិធី​សម្រើប និង បញ្ចេញ​វា​ទៅ​ក្នុង​បំពង់​ជ័រ​ស្តេ​រី​ល ដោយ​មាន​បិទ​ឈ្មោះ​, ថ្ងៃ​បរិច្ឆេទ និង ពេលវេលា​អោយ​បាន​ត្រឹមត្រូវ​។ គំរូ​ទឹកកាម​នេះ ត្រូវ​ការពារ​អោយ​បាន​ល្អ ជៀសវាង​ការ​ប៉ះ​នឹង​សីតុណ្ហភាព​ខ្ពស់​បំផុត និង​ត្រូវ​បញ្ជូន​វា​ទៅ​កាន់​មន្ទីរពិសោធន៍ ។

តើ​ទឹកកាម​ដែល​មាន​សុខភាព​ល្អ ត្រូវ​មាន​លក្ខណៈ​យ៉ាងដូចម្តេច​ខ្លះ?

មន្ទីរពិសោធន៍​នឹង​ស្វែងរក​ល័ក្ខខ័ណ្ឌ​ដូច​ខាងក្រោម​នេះ ពី​គំរូ​ទឹកកាម​ដែល​មាន​សុខភាព​ល្អ ៖


បរិមាណ ២ ទៅ ៥ មី​លី​លី​ត្រ ( កន្លះ ទៅ ១​ស្លាបព្រា​កាហ្វេ​)
ចំនួន មាន​ច្រើន​ជាង ២០​លាន​ស្ពែ​ម នៅ​ក្នុង​ទឹកកាម ១​មី​លី​លី​ត្រ
ការ​ធ្វើ​ចលនា ច្រើន​ជាង​មួយ​ភាគ​ពីរ នៃ​ស្ពែ​ម​ទាំងអស់​អាច​ធ្វើ​ចលនា​បាន
ភាព​ប្រក្រតី ច្រើន​ជាង​មួយ​ភាគ​បី នៃ​ស្ពែ​ម​ទាំងអស់​មាន​សភាព​ប្រក្រតី
កោសិកា​ឈាមស  មាន​តិច​ជាង ១​លាន នៅ​ក្នុង​ទឹកកាម ១​មី​លី​លី​ត្រ


នៅ​ពេល​ដែល​ប្តី​ប្រពន្ធ​មាន​វិបត្តិ ជាមួយនឹង​ការ​មានកូន គឺជា​ធម្មតា​មាន​តែ​ប្រពន្ធ​ទេ​ដែល​ជា​អ្នក​ស្វែងរក​ដំបូន្មាន​មុនគេ ប៉ុន្តែ​វា​គ្មាន​ហេតុផល​ណាមួយ ដែល​នាង​ត្រូវ​ទទួលយក​បញ្ហា​នេះ​តែ​ម្នាក់ឯង​នោះ​ទេ​។ ប្រសិនបើ​ប្តី​ប្រពន្ធ​មួយគូ​កំពុង​មាន​ភាព​ពិបាក​ក្នុង​ការ​មាន​គ​ក៌ បុរស​ពិតជា​មិន​គួរ​ពន្យា​ពេល​ក្នុង​ការ​ទទួលយក​ការ​ពិនិត្យ​ទេ​។​ការ​វិភាគ​ទឹកកាម គួរតែ​ត្រូវ​បាន​ធ្វើ​មុនគេ ប្រសិនបើ​មានការ​ស្រាវជ្រាវ​ពី​លទ្ធភាព​មានកូន​។

តើ​បុរស​អាច​ទទួល​បាន​ជំនួយ​ដោយ​របៀប​ណា ?

ភាព​មិន​អាច​មានកូន​របស់​បុរស គឺ​មិន​មាន​អ្វី​ទាក់ទង​នឹង​សម្ថ​ភាព​នៃ​ការ​បង្កើតកូន​នោះ​ទេ​។ ទោះបីជា​ស្ពែ​ម​របស់​បុរស​មិន​មាន​លទ្ធភាព​ក្នុង​ការ​បង្ក​កំណើត​ជាមួយនឹង​ស៊ុត គាត់​ក៏​ប្រហែល​អាច​ជា​ដៃគូ​ស្នេហា​ម្នាក់​ដ៏​ល្អ​បំផុត​។​ផ្ទុយ​ទៅ​វិញ បុរស​ដែល​មិន​អាច​រួមដំណេក​ជាមួយ​ស្ត្រី​បាន ប្រហែលជា​អាច    មាន​ស្ពែ​ម​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្ក​កំណើត​។


ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ចំនួន​ស្ពែ​ម​ត្រូវ​បាន​ថយ​ចុះ​នៅ​ក្នុង​សតវត្សរ៍​ទី​២០​នេះ ដោយសារ​តែ​កត្តា​មជ្ឈដ្ឋាន​នៅ​ជុំវិញ​ខ្លួន​យើង​មួយ​ចំនួន​ដូច​ជា ការ​ប្រឈម​នឹង​អឺ​ស្ត្រូ​ស​ហ្សែ​ន ( oestrogen ) នៅ​ក្នុង​ចំណីអាហារ និង​សារធាតុ​គីមី​ប្រើ​នៅ​ក្នុង​រោងចក្រ​ប្លា​ស្ទិ​ក ដែល​បាន​ចូល​ទៅ​ក្នុង​វដ្ត​អាហារ​។ នៅ​ពេល​ខ្លះ យើង​អាច​ដឹង​ពី​ភាព​មិន​មានកូន​របស់​ស្ត្រី ច្រើន​ជាង​ភាព​មិន​មានកូន​របស់​បុរស ប៉ុន្តែ​គ្លីនិក​ព្យាបាល​ភាព​មានកូន ឥលូវ​នេះ​ទើបតែ​អាច​ដោះស្រាយ​បញ្ហា និង ជំងឺ​របស់​បុរស​។ បច្ចុប្បន្ន​នេះ បុរស​ដែល​មាន​សម្ថ​ភាព​តិច​ក្នុង​ការ​មានកូន ឬ ក៏​អ​សម្ថ​ភាព​មានកូន​អាច​ឱកាស​កាន់តែ​ច្រើន​ជាង​មុន ក្នុង​ការ​ទទួលយក​ជំនួយ​ដើម្បី​អោយ​ពួក​គាត់​អាច​ក្លាយ​ខ្លួន​ទៅ​ជា​ឪពុក​គេ ។

ការ​វិភាគ​ទឹកកាម

ការ​ពិនិត្យ​លើក​ដំបូង ដែល​បុរស​ត្រូវធ្វើ​នោះ​គឺ ការ​វិភាគ​ទឹកកាម ។​ចំនួន​ស្ពែ​ម​របស់​បុរស អាច​មាន​ចំនួន​ខុស​ៗ​គ្នា​ទៅ​តាម​កា​លះ​ទេ​សះ ដូច​ជា តើ​គាត់​ធ្វើការ​រួម​ភេទ​ញឹកញាប់​ប៉ុនណា? ហើយ​ដូចនេះ ប្រហែលជា​មានការ​យក គំរូ​ទឹកកាម​ពីរ​ដង​ទៅ​ពិនិត្យ ប្រសិនបើ​ការ​ពិនិត្យ​លើក​ទី​មួយ បង្ហាញ​ថា​វា​មាន​បញ្ហា​។
ការ​វិភាគ​នឹង​ពិនិត្យ ទៅ​លើ​ចំនួន​ស្ពែ​ម​ថា​តើ​វា មាន​សុខភាព និង​ចលនា​បាន​ល្អ​ប៉ុនណា ? និង​រូបរាង​របស់​ពួក​វា​។ អ្នកជំនាញ​ជា​ច្រើន​ជឿ​ថា ទោះបីជា​ចំនួន​ស្ពែ​ម​មាន​កំរិត​ទាប  ក៏​វា​ប្រហែលជា​មិន​មាន​ផល​ប៉ះពាល់​ដល់​ភាព​មានកូន​របស់​បុរស​ដែរ​។ ប៉ុន្តែ​ប្រសិនបើ​គាត់​មាន​ចំនួន​ស្ពែ​មតិច រួម​ជាមួយនឹង​ស្ពែ​ម​ជា​ច្រើន​ដែល​មាន​រូបរាង​មិន​ប្រក្រតី​, ធ្វើ​ចលនា​យឺត ឬ​មាន​ទាំង​ពីរ​យ៉ាង ឬ​ក៏​មាន​ចំនួន កោសិកា​ឈាមស​ខ្ពស់​នៅ​ក្នុង​ទឹកកាម នោះ​វា​ហាក់ដូចជា​មាន​ផល​ប៉ះពាល់​ទៅ​លើ​ភាព​មានកូន​របស់​គាត់​។

ចំនួន​ស្ពែ​ម​ស្ថិត​ក្នុង​កំរិត​ទាប

ចំនួន​ស្ពែ​មតិច​នៅ​ក្នុង​ទឹកកាម  មាន​ជា​ច្រើន​ប្រភេទ ។ អ្នកវិភាគ​ទឹកកាម​នឹង​ធ្វើការ​សំរេចចិត្ត ពី​គំរូ​ទឹកកាម​ជាក់លាក់​មួយ ថា​តើ​វា​ត្រូវ​នឹង​និយម​ណាមួយ ក្នុង​ចំណោម​និយម​ន័យ​ខាងក្រោម​នេះ ។

· អវត្តមាន​មេជី​វិត​ឈ្មោល ( Azoospermia ) វា​គ្មាន​ស្ពែ​ម​នៅ​ក្នុង​ទឹកកាម​ទាល់តែ​សោះ​។ ពីព្រោះ​តែ​បុរស​មិន
អាច​ផលិត​ស្ពែ​ម​បាន ដោយសារ​តែ​គាត់​មាន​ភាព​រាំងស្ទះ ដែល​ប៉ះពាល់​ដល់​ការ​ដឹក​ជញ្ជូន​របស់​ស្ពែ​ម ឬ​ក៏
គាត់​មិន​អាច​បញ្ចេញ​ទឹកកាម​បាន​។
· កង្វះ​មេជី​វិត​ឈ្មោល​ក្នុង​ទឹកកាម ( Oligospermia ) មាន​ស្ពែ​មតិច​ជាង ២០​លាន នៅ​ក្នុង​ទឹកកាម ១​មី​លី​លី​ត្រ​។ ក្នុង​ករណី​ស្រាល​គឺ មាន​ចន្លោះ​ពី ១០​ទៅ ២០​លាន​, ករណី​មធ្យម មាន​ពី ៥​ទៅ ១០​លាន​និង
ករណី​ធ្ងន់ធ្ងរ គឺ​អាច​មាន​ស្ពែ​មតិច​ជាង ៥​លាន នៅ​ក្នុង​ទឹកកាម ១​មី​លី​លី​ត្រ ។
· ស្ពែ​ម​មិន​អាច​មាន​ចលនា​បាន ប៉ុន្តែ​វា​មាន​ចំនួន​ធម្មតា ( Aesthenospermia) ។
· ចំនួន​នៃ​ស្ពែ​ម​មិន​ប្រក្រតី​មាន​ច្រើន ( Teratospermia) ។ វា​ជា​ករណី​ដ៏​ធ្ងន់ធ្ងរ ប្រសិនបើ​បុរស​មាន​ចំនួន​ស្ពែ​ម មិន​ប្រក្រតី​លើស​ពី ៧០​ភាគរយ​។ វា​ប្រហែលជា​អាច បណ្តាល​មក​ពី​ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម ឬ​ដោយសារ​ផល​ប៉ះពាល់​នៃ​មជ្ឈដ្ឋាន​ជុំវិញ​មួយ​ចំនួន​។

ការ​ធ្វើតេស្ត​ជា​ពិសេស

បន្ទាប់​ពី​ការ​វិភាគ​ទឹកកាម ការ​ធ្វើតេស្ត​ដោយ​មីក្រូ​ទស្សន៍​ពី​ដំណើរការ​របស់​ស្ពែ​ម នឹង​ត្រូវ​បាន​ធ្វើ​នៅ តែ​គ្លីនិក​ជំនាញ​ដែល​ជា​ផ្នែក​មួយ នៃ​ដំណាក់កាល​នៃ​ការ​ធ្វើតេស្ត​កំរិត​មធ្យម នៃ​ការ​ស្រាវជ្រាវ​របស់​ប្តី​ប្រពន្ធ​ដែល​មាន​បញ្ហា មិន​អាច​មានកូន​បាន​។


ការ​ធ្វើតេស្ត​ជា​ពិសេស ពិនិត្យ​ទៅ​លើស​ម្ថ​ភាព​របស់​ស្ពែ​ម ក្នុង​ការ​ជ្រាប​ចូល​ទៅ​ក្នុង​ទឹករំអិល ដូចនេះ​វា​អាច​ឆ្លងកាត់​ក​ស្បូន និង ចូល​ទៅ​ក្នុង​ស្បូន ហើយពី​ទីនោះ​ទៅ​កាន់​បំពង់ និង ស៊ុត ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង