Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសកម្មភាពដែលអាចធ្វើឲ្យកូនក្នុងផ្ទៃរបួសដោយមិនដឹងខ្លួន។ តើមានអ្វីខ្លះទៅ?

  1. អ្នកម្តាយមិនគួរតែងតែអង្គុយតងទាក់ខ្លានោះទេ ព្រោះការអង្គុយបែបនេះ អាចធ្វើឲ្យអ្នកម្តាយងាយឈឺចង្កេះខ្លាំងណាស់។ ជាពិសេស អាចធ្វើឲ្យកូនពិបាកចេញមកក្រៅខ្លាំងណាស់ពេលដែលគ្រប់ខែ។ ដូចនេះ អ្នកម្តាយគួរតែកាត់បន្ថយការអង្គុយបែបនេះ។
  2. អ្នកម្តាយមានផ្ទៃពោះ មិនគួរតែងតែយួរ ឬលើករបស់ធ្ងន់ៗនោះទេ ព្រោះអាចធ្វើឲ្យចង្កេះអ្នកឆាប់របួស។ ជាពិសេស បើធ្ងន់ធ្ងរ អាចធ្វើឲ្យកូនចេញមកមុនពេល ឬអាចធ្វើឲ្យអ្នកបាត់បង់កូនដោយមិនដឹងខ្លួន។ ដូចនេះ ប្រសិនជាអ្នកម្តាយមានទម្លាប់២ខាងលើនេះ គួរតែកែចេញ ទើបមិនធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ ព្រមអ្នកផងដែរ៕