តើអ្នកកំពុងប្រឈមមុខនឹងជំងឺខ្វះគ្រាប់ឈាមក្រហម ហើយត្រូវបានវេជ្ជបណ្ឌិតចេញវេជ្ជបញ្ជាអោយទទួលទានថ្នាំគ្រាប់ជាតិដែកមែនទេ? ជាតិដែក គឺចាំបាច់បំផុតក្នុងការបង្កើតអេម៉ូក្លូប៊ីនដែលជាដ៏សំខាន់នៃកោសិកាគ្រាប់ឈាមក្រហមនីមួយៗដើម្បីដឹកនាំអុកស៊ីសែនចិញ្ចឹមពេញរាងកាយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអាហារដែលអ្នកមិនគួរទទួលទានក៏ព្រោះវាអាចរារាំងដល់ការស្រូបយកជាតិដែកបានត្រឹមត្រូវពីអាហារ និងសូម្បីតែថ្នាំគ្រាប់ជាតិដែក ៖

១. ស្រាក្រហម

នោះក៏ព្រោះស្រាក្រហម គឺធ្វើឡើងពីផ្លែទំពាំងបាយជូរដែលមានផ្ទុកសារធាតុ tannins។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរឈប់ទទួលទានផ្លែទំពាំងបាយជូរនិងស្រាក្រហមសិន ខណៈពេលកំពុងប្រើប្រាស់ថ្នាំគ្រាប់ជាតិដែក។

២. តែបៃតងនិងតែខ្មៅ

ដោយសារតែ “តែបៃតង”និង”តែខ្មៅ” មានផ្ទុកសារធាតុ tannins ដែលមិនល្អសោះឡើយអ្នកជំងឺខ្វះគ្រាប់ឈាមក្រហម។ សារធាតុ tannins អាចទប់ស្កាត់ ឬរាំងស្ទះរាងកាយពីការស្រូបយកជាតិដែកបានត្រឹមត្រូវ។

៣. កាហ្វេ

កាហ្វេមានផ្ទុកសារធាតុ tannins ដែលទប់ស្កាត់ការស្រូបយកជាតិដែកដោយរាងកាយបានត្រឹមត្រូវពីអាហារផ្សេងៗ។ ទោះជាយ៉ាងណាអ្នកនៅតែអាចទទួលទានភេសជ្ជៈនេះបាន ប៉ុន្តែត្រូវប្រាកដថាទទួលទានយ៉ាងហោចណាស់ ១ ម៉ោងមុន ឬក្រោយអាហារ។

៤. ទំពាំងបាយជូរ

នោះក៏ព្រោះតែផ្លែទំពាំងបាយជូរមានផ្ទុកសារធាតុ tannins។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរឈប់ទទួលទានផ្លែទំពាំងបាយជូរសិនខណៈពេលកំពុងប្រើប្រាស់ថ្នាំគ្រាប់ជាតិដែក។

៥. គ្រាប់ពូជ និងគ្រាប់ធញ្ញជាតិ

ថ្វីត្បិតតែគ្រាប់ពូជ និងគ្រាប់ធញ្ញជាតិជាប្រភពដ៏ប្រសើរនៃជាតិដែកក៏ដោយ ប៉ុន្តែវាក៏មានផ្ទុកសារធាតុ phytates ដែលអាចរាំងស្ទះដល់ការស្រូបយកជាតិដែកនៃរាងកាយគួរអោយកត់សម្គាល់។ ដូច្នេះខណៈពេលព្យាបាលជំងឺខ្វះគ្រាប់ឈាមក្រហម អ្នកគួរបញ្ឈប់ការទទួលទានអាហារសម្រន់ប្រភេទនេះសិន។

៦. អាហារមានផ្ទុកសារធាតុ Gluten

អ្នកជំងឺខ្វះគ្រាប់ឈាមក្រហមដោយសារកង្វះជាតិដែរចាំបាច់គួរចៀសវាងអាហារដែលមានផ្ទុកសម្បូរទៅដោយសារធាតុ gluten ខណៈដែលអាហារប្រភេទនេះអាចបណ្ដាលឱ្យស្ថានភាពនៃជំងឺកាន់តែធ្ងន់ធ្ងរឡើង។ Gluten អាចបង្កការខូចខាតដល់ជញ្ជាំងនៃពោះវៀន និងទប់ស្កាត់ការស្រូបយកជាតិដែក ព្រមទាំងអាស៊ីតហ្វូលិក (folic acid) ដែលត្រូវការចាំបាច់សម្រាប់ផលិតកោសិកាគ្រាប់ឈាមក្រហម។

៧. អាហារមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូម

បើទោះជាការទទួលទានជាតិកាល់ស្យូមគ្រប់គ្រាន់ជួយទប់ស្កាត់ហានិភ័យនៃជំងឺពុកឆ្អឹងក៏ពិតមែន ប៉ុន្តែចំពោះអ្នកជំងឺខ្វះគ្រាប់ឈាមក្រហមគួរដឹងថា ជាតិកាល់ស្យូមអាចទប់ស្កាត់ការស្រូបយកជាតិដែករបស់រាងកាយមិនអោយកើតឡើង។ ទោះជាយ៉ាងណាមិនមែនមានន័យថាអ្នកឈប់ទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិដែកតែម្ដងឡើយ ប៉ុន្តែគ្រាន់តែទទួលទាននៅពេលខុសគ្នាជាមួយអាហារជាតិដែក ក៏ដូចជាថ្នាំគ្រាប់ជាតិដែក។

៨. អាហារមានផ្ទុកសារធាតុ Polyphenols

អាហារមានផ្ទុកសារធាតុ Polyphenols អាចរារាំងដល់ការស្រូបយកជាតិដែក។ ដូច្នេះអ្នកជំងឺខ្វះគ្រាប់ឈាមក្រហមគួរចៀសវាងទទួលទាន៕