ជំងឺ​រលាក​សន្លាក់ អាច​នឹង​មាន​ភាព​ពិបាក ក្នុងការ​ធ្វើ​រោគវិនិច្ឆ័យ នៅក្នុង​ដំណាក់កាល​ដំបូង​របស់​វា ពីព្រោះថា សញ្ញា និង រោគសញ្ញា​ដំបូង​របស់​ពួកវា អាច​នឹង​ធ្វើអោយ​យើង​យល់ច្រលំ​នឹង ជំងឺ​ផ្សេងៗ ជាច្រើន​ទៀត​។ វា មិន​មាន​តេស្ត​មួយ ឬ ការពិនិត្យ​រាងកាយ​តែមួយ​មុខ ដែល​អាច អោយ​យើង​បញ្ជាក់បាន ពី​ការធ្វើ​រោគ​វិនិច្ឆ័យ បាន​ច្បាស់លាស់​នេះ​ទេ ។​

​ក្នុងអំឡុងពេល នៃ​ការ​ធ្វើ​តេស្ត​ពិនិត្យ​រាងកាយ វេជ្ជបណ្ឌិត​នឹង​ធ្វើ​ការត្រួតពិនិត្យ ទៅលើ​សន្លាក់​របស់​អ្នក ដើម្បី​ស្វែងរក នូវ​ភាព​ហើមប៉ោង​, អា​ការៈក្រហម និង កម្តៅ​របស់​វា​។ គាត់​ក៏​នឹង ធ្វើការ​វាយតម្លៃ​ផងដែរ ទៅលើ​ភាពបត់បែន និង សម្តត្ថភាព​របស់​កម្លាំង​សាច់ដុំរ​បស់​អ្នក​។​

ការ​ធ្វើតេស្ត​ឈាម​
​អ្នកជំងឺ​រលាក​សន្លាក់ ហាក់​នឹង​កើនឡើង​នូវ  erythrocyte sedimentation rate (ESR) ដែល​វា អាច​បង្ហាញ​ថា មាន​វត្តមាន នូវ​ដំណើរការ​នៃ​ការ​រលាក​នៅក្នុង​រាងកាយ​កើតមាន​។ ប្រភេទ​តេស្ត​ឈាម ទូទៅ​ដទៃទៀត គឺ​ស្វែងរក​នូវ កត្តា​រលាក​សន្លាក់ និង អង់​បដិបក្ខ anti- cyclic citurllinated peptide (anti-CCP ) ។​

ការ​ថតកាំរស្មីអ៊ិច​
​វេជ្ជបណ្ឌិត អាច​នឹង​ធ្វើ​ការណែនាំ​អ្នក អោយ​ទទួលយក​ការថត​ឆ្លុះ​កាំរស្មីអ៊ិច ដើម្បី​ជួយ​ស្វែងរក​នូវ ការវិវត្តន៍ របស់​ជំងឺ​រលាក​សន្លាក់ ដែល​អាច​កើតមាន​នៅក្នុង​សន្លាក់​អ្នក ក្នុង​រយៈ​កាលកំណត់​ណាមួយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង