​អ្វី​ទៅជា​កោសិកា​(Stem cell)?

​ពាក្យ “​ស្ងូត​” ក្នុង​កោសិកា​(Stem cell) សំដៅលើ “​ដើម​” “​ស្ងូត​” និង “​កំណើត​ដើម​” មានន័យ​ថា កោសិកា​(Stem cell)​មាន​លក្ខណៈ​ដូច​ដើមឈើ អាចបង្កើត​មែក ស្លឹក ផ្លែ​ផា្ក និង លទ្ធផល​ដូចគ្នា​។ ដូចនេះ​អ្នកវិទ្យាសាស្ត្រ​បាន កំនត់​ន័យ​បែបនេះ អោយ​កោសិកា​(Stem cell)​។ កោសិកា​(Stem cell)​គឺជា​កោសិកា​ដើម​មួយ​បែប​ដែល​មាន​សមត្ថភាព បង្កើត​កោសិកា​ថ្មី និង បំណែងចែក​ច្រើន គឺជា​កោសិកា​ដើម​មាន​ក្នុង​សរីរាង្គ​ស្រាប់​។ នៅក្នុង​លក្ខខណ្ឌ​សមស្រប វា​អាច​បំ​លែង​ជា​កោសិកា​មានមុខ​ងារ​ច្រើន ឬ ប្រព័ន្ធ​សរីរាង្គ​។ ក្នុង​ភាសា​ពេទ្យ​គេ​ហៅថា “​កោសិកា​មុខងារ​មួយ​ម៉ឺន​” ។

អ្វី​ទៅ​ហៅ​ថា​វិធី​កើតឡើង​វិញ​នៃ​កោសិកា​(Stem cell)?

​វិធី​កើតឡើង​វិញ​នៃ​កោសិកា​(Stem cell) ជា​វិធី​ចាប់​យក​កោសិកា​(Stem cell)​ពី​កំណើត​មក​ប្រើ​ការបណ្តុះ អាច​និយាយថា អោយតែ​ក​នែ្ល​ង​ណា​មាន​ជំងឺ​គឺ​បណ្តុះ​នៅ​ទីនោះ ហើយ​ឈានដល់​ការព្យាបាល​ជំងឺ​យ៉ាង​មាន​ប្រសិទ្ធិភាព​។

មូលន័យ​នៃ​ការ​កើត​ឡើង​វិញ​នៃ​កោសិកា​(Stem cell)

​គំនិត​បង្កើត វិទ្យា​ពេទ្យ​នៃ​ការ​កើត​ឡើង​វិញ ដុះ​ចេញពី សត្វ​ឈ្លើង ត្រ​កួត និង ជីងចក់​។ ក្នុង​សារពាង្គកាយ​នៃ​សត្វ​ទាំងនេះ​មិន​ត្រឹមតែ​មាន​កោសិកា​(Stem cell)​កើតឡើង​វិញ​ដ៏​ខ្លាំងក្លា​នោះ​ទេ នៅ​មាន​សមាសភាព​អាច​បញ្ឆេះ និង ធំធាត់​យ៉ាង​រហ័ស​។ ដូចនេះ​ក្រោយពេល​ដាច់​កន្ទុយ និង អវៈយវៈ វា​នឹង​កើត​ថ្មី​យ៉ាង​ឆាប់រហ័ស​។
​បច្ចេកវិទ្យា​កោសិកា​(Stem cell)​រាប់​ចូល​ទៅក្នុង “​បច្ចេកវិទ្យា​ព្យាបាល​កើតឡើង​វិញ​” ។ តម្លៃ​ដែល​គួរអោយកត់សំគាល់​គឺ ឆ្លងកាត់​ការ​បំបែក​នៅ​ក្រៅ​សារពាង្គកាយ បណ្តុះ និង​ជំរុញ​ឲ្យ​វា​ក្លាយទៅជា​កោសិកា​ដែល​យើង​ចង់បាន -​ល​- អាច​បណ្តុះ​ចេញ​កោសិកា សរីរាង្គ និង​ប្រព័ន្ធ ប្រភេទ​ថ្មី​មួយ​ភា្ល​ម ប្រក្រតី និង កាន់តែ​ថ្មី​។ ឆ្លងកាត់​វិធី បណ្តុះ​ដ៏​ពិសេស​ទៅក្នុង​សារពាង្គ​កាយ មក​ជំនួស​កោសិកា​ណា​បាន​សា្លប់​ដោយ​ប្រក្រតី និង មិន​ប្រក្រតី​។ ដើម្បី​កែប្រែ​ការព្យាបាល​ជំងឺ​ច្រើន​យ៉ាង​អោយ​កាន់តែ​ទាន់សម័យ​។

​ដំណើរការ​បណ្តុះ​កោសិកា​(Stem cell)​នៅ​មន្ទីរពេទ្យ​ក្វាង​ចូ​វ​ទំនើប​ផ្នែក​មហារីក

1.​ដក​យក​ខួរឆ្អឹង​ពី​សារពាង្គកាយ​អ្នកជំងឺ
2.​បំបែក​កោសិកា​(Stem cell)​ក្រៅ​សារពាង្គកាយ សំអាត បង្កើតឡើង​ទ្វេដង
3. យក​កោសិកា​(Stem cell)​បញ្ចូល​តាម​សារធាតុ​រាវ​ទៅ​ថ្លើម​ឈឺ
4.​កោសិកា​(Stem cell) នៅក្នុង​សាច់​ថ្លើម បំ​លែង​ជា​កោសិកា​ថ្លើម
៤. លក្ខខណ្ឌ​សំរេច​ប្រសិទ្ធិភាព​បណ្តុះ​កោសិកា​(Stem cell)

1.​លក្ខខណ្ឌ​គុណភាព​កោសិកា​(Stem cell)​។ វិធី​ព្យាបាល​ដោយ​បំបែក​កោសិកា​(Stem cell)​ឈាម​ក្រៅ និង កោសិកា​(Stem cell)​ខួរឆ្អឹង​ដោយ​ងាយៗ ទើប​បញ្ចូល​ទៅក្នុង​សារពាង្គកាយ​វិញ ជាធម្មតា​គ្មាន​ផល​ល្អ​ឡើយ​។ កោសិកា​(Stem cell)​ដែល​យើង​ប្រើប្រាស់​ជា​កោសិកា​ដែល​ឆ្លងកាត់​ការបណ្តុះ​បំបែក​ដោយ​បច្ចេកវិទ្យា​ទំនើប​នៅ​មន្ទីរពេទ្យ​ក្វាង​ចូ​វ​ទំនើប​ផ្នែក​មហារីក​។
2.​ដំណើរ​បញ្ចូល​។ ពួក​យើង​ប្រើប្រាស់​វិធី​ចាក់​បញ្ចូល​តាម​ជីប​ចរ​។ បច្ចុប្បន្ន​នៅ​លើ​ឆាក​អន្តរជាតិ​គេ​ប្រើ​ការចាក់​បញ្ចួល​តាមស​សៃ វិធី​បញ្ចូល​តាម​ស​សៃ និង បណ្តុះ​ឆ្លុះ​ចូល​ថ្លើម​។ ប៉ុ​នែ្ត​យើង​យល់​ថា​ជីបចរ​ថ្លើម​ជា​ជីបចរ​មាន​ជីវជាតិ​ជាងគេ ដូចនេះ​ឆ្លងកាត់​ការ​បញ្ចួល​តាម​ជីបចរជា​ជំរើស​ប្រសើរ​ជាង​គេ​។
3. រយៈកាល​ព្យាបាល​។ យើងខ្ញុំ​យល់​ថា គួរ​កំនត់​តាម​ស្ថានភាព​អ្នកជំងឺ ក្នុង​ការពិចារណា​ទៅដល់​ការធានា​ប្រសិទ្ធិភាព​ក្នុង​ការព្យាបាល និង កាត់បន្ថយ​ការចំនាយ​របស់​អ្នកជំងឺ​ដែរ​។


ការប្រើប្រាស់​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ

​បច្ចុប្បន្ន នៅលើ​ឆាក​អន្តរជាតិ​គេ​ប្រើប្រាស់​យ៉ាង​ទូលំ​ទូលាយ​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ និង ប្រភេទ​ទី​២ ទឹកនោម​ផ្អែម​បណ្តាល​ឲ្យ​រាលដាល​ដល់​ជើង ជំងឺ​ក្រិន​ថ្លើម ជំងឺថ្លើម​ប្រភេទ​ធ្ងន់ ជំងឺ​តំរងនោម​ដែល​មានឈ្មោះ​ថា​Nephrotic syndrome ជំងឺ​រលាក​តំរងនោម​ដែល​បណ្តាល​មកពី​SLE ឆ្អឹងត្រគាក​រលួយ​ស្លាប់ ជំងឺ​សាច់ដុំ​គ្មាន​កំលាំង​ដែល​មានឈ្មោះ​ថា​Myasthenia gravis មុខងារ​បន្ត​ពូជ​របស់​មនុស្ស​ប្រុស​មិន​ពេញលេញ និង ជំងឺ​នៅ​ជុំវិញ​ស​សៃឈាម​-​ល​-​។ របៀប​ព្យាបាល​ជា​ធម្មតា​មិន​អាច​ព្យាបាល​អ្នកជំងឺ មាន​រោគ​ច្រើន​ពិបាក​ព្យាបាល​អាច​ប្រើ​ការព្យាបាល​ដោយ​វះកាត់​កោសិកា​(Stem cell)៕