​រឿង​នេះ​អាស្រ័យ​ទៅតាម​សុខភាព និង​ភាព​សុខ​ស្រួល​ខាង​រាងកាយ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ដែរ​។ បើសិន​ជា​ម្តាយ​នៅ​មាន​សុខភាព​ល្អ និង​ចង់​បន្ត​ការងារ​របស់​គាត់​នៅ​កន្លែង​ធ្វើការ​ទៀត​ក៏​មិន​មាន​អ្វី​ទាស់ខុស​ដែរ ព្រោះ​វា​ជា​ជម្រើស​របស់គាត់​។ ប៉ុន្តែ ស្ត្រី​ជា​ម្តាយ​ក៏​គួរតែ​ពិចារណា​លើ​ការ​សម្រាល​ពី​ការងារ​ដើម្បី​ទុក​ពេល​ខ្លួនឯង​សម្រាលកូន និង​បន្ធូរ​អារម្មណ៍​ពី​ភាព​តានតឹង​ដែរ​។

​ពេលណា​ដែល​ស្ត្រី​គួរតែ​ចំណាយ​ពេល​នៅ​ផ្ទះ និង​ឈប់​ចេញ​ទៅ​ក្រៅ​ធ្វើ​ការងារ​ទៀត​?

  • ​បើសិនជា​ការ​អស់កម្លាំង​តម្រូវ​ឲ្យ​អ្នក​នៅ​ផ្ទះ​ទើប​ល្អ​នោះ យក​ល្អ​គួរតែ​ឈប់​ចេញ​ទៅ​ធ្វើ​ការងារ​ហើយ​។ ចូរ​ចៀសវាង​ការធ្វើឲ្យរាង​កាយរង​ភាព​ស្ត្រេ​សខាង​ផ្លូវ​កាយ និង​ចិត្ត​។
  • ​ទោះបីជា​ការងារ​ទាមទារ​ឲ្យ​អង្គុយ​នៅ​មួយ​កន្លែង​ក៏​ដោយ តែ​ការ​ហើម​ជើង និង​ឈឺ​ខ្នង​ក៏​ជា​រឿង​ដែល​តម្រូវ​ឲ្យ​អ្នក​ឈប់​ដែរ ដូច្នេះ​ចូរ​ជ្រើសរើស​ការ​សម្រាក​នៅ​ផ្ទះ ឬ​សុំ​មេ​កាត់បន្ថយ​ការងារ​ទៅ​។
  • ​បើសិនជា​រោគសញ្ញា​នៃ​ការ​សម្រាលកូន​ចេញ​ហើយ​ដូចជា ស្បូន​កន្ត្រាក់​មិន​ទៀងទាត់ បែក​ទឹកភ្លោះ ឈឺ​ខ្នង​ខ្លាំង នោះ​គឺជា​ពេលវេលា​ដែល​ត្រូវ​ទៅ​ផ្ទះ និង​ទាក់ទង​គ្រូពេទ្យ​ហើយ​។​

​ម្តាយ​មួយចំនួន​ប្រហែលជា​យល់​ថា វា​គឺជា​រឿង​ស័ក្តិសម​បំផុត​ក្នុង​ការឈប់​ពី​ការងារ​មុន​មួយ​សប្តាហ៍ ឬ​មួយ​ខែ​ឯណោះ​។ បើសិន​ជា​រឿង​លុយកាក​មិន​អំណោយផល​ក្រោយពី​ឈប់​ពី​ការងារ​ទេ ចូរ​គិតថា ការធ្វើ​បែប​នេះ​គឺ​ដើម្បី​សុខភាព​កូន​ក្នុង​ផ្ទៃ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង