ខាងក្រោមនេះ health.com.kh នឹងបង្ហាញអ្នកពីអាការៈដែលអាចបង្ហាញអ្នកបានថា ជាតិស្ករក្នុងរាងកាយអ្នកនឹងនរវិញហើយ ដោយជំងឺទឹកនោមផ្អែមអ្នកមិនធ្ងន់ធ្ងរទៀតទេ។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាមុនគេង អ្នកមិនស្រេកទឹកខ្លាំងខុសពីធម្មតា នោះមានន័យថា ជាតិស្ករក្នុងរាងកាយអ្នកមានសភាពនឹងនរវិញហើយ។ ប៉ុន្តែបើអ្នកស្រេកទឹកខ្លាំង ហើយញ៉ាំទឹកច្រើន និងនោមច្រើនមុនគេង មានន័យថា ជាតិស្ករក្នុងរាងកាយអ្នកកំពុងតែឡើងខ្ពស់។
- បើមុនពេលគេង អ្នកតែងឃ្លានខុសពីធម្មតា ដោយពិសារអាហារពេលល្ងាចរួចនៅតែឃ្លាន ត្រូវការបរិភោគអាហារទៀត ទើបគេងលក់ មានន័យថា ជាតិស្ករក្នុងរាងកាយអ្នកកំពុងតែឡើងខ្ពស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- ប្រសិនជាស្បែកអ្នករមាស់ខ្លាំង ដោយពិបាកចូលគេង មានន័យថាជាតិស្ករក្នុងរាងកាយអ្នកមិននឹងនរឡើយ។ ដូចនេះ អ្នកគួរតែទៅពិនិត្យមើលជាតិស្ករអ្នកឲ្យបានច្បាស់ ទើបមិនធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរ។
- បើដៃជើងអ្នកចាប់ផ្តើមស្ពឹក ហើយឈឺ ដោយប្រេះ ឬស្ងួត នោះមានន័យថា ជាតិស្ករក្នុងរាងកាយអ្នកអាចឡើងខ្ពស់។ ប៉ុន្តែប្រសិនជាអាការៈនេះអ្នកធ្លាប់មាន ហើយបច្ចុប្បន្នប្រែជាមិនមាន នោះបង្ហាញអ្នកថា ជាតិស្ករអ្នកបាននឹងនរវិញហើយ៕