ការ​សម្រក​ទម្ងន់​និង​ការធ្វើ​លំ​ហាត់ប្រាណ​អាច​កាត់បន្ថយ​តម្រូវការ​អាំង​ស៊ុយ​លីន​។ ប្រសិនបើ​គ្រូពេទ្យ​ឱ្យ​អ្នក​ប្រើ​អាំង​ស៊ុយ​លីន វា​មិនចាំបាច់​ជា​រៀងរហូត​ទេ​។ មិន​ដូច​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ ដែល​ត្រូវការ​អាំង​ស៊ុយ​លីន​ដើម្បី​រស់​នោះទេ អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ប្រើ​អាំង​ស៊ុយ​លីន​ដែល​គ្រាន់តែ​ជា​ឧបករណ៍​មួយ​បន្ថែមទៀត​ដើម្បី​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​។​

​អ្នក​ប្រហែលជា​អាច​ផ្តាច់​អាំង​ស៊ុយ​លីន​បាន​ប្រសិនបើ​អ្នក​អាច​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ដោយ​ប្រើ​របប​អាហារ​និង​ហាត់ប្រាណ​។​

​វេជ្ជបណ្ឌិត​មួយរូប​បាន​និយាយថា “​មនុស្ស​ធាត់​ខ្លាំង​នឹង​ដឹងថា​ប្រសិនបើ​ពួកគេ​ស្រក​ទំងន់​បាន​ច្រើន​នោះ​តំរូវការ​អាំង​ស៊ុយ​លីន ឬ​ការ​លេបថ្នាំ​របស់​ពួកគេ​អាច​នឹង​ធ្លាក់ចុះ​យ៉ាងខ្លាំង​” ។

​គ្រូពេទ្យ​ឯកទេស​ខាង​អរ​ម៉ូ​ន endocrinologist នៅឯ Emory Clinic នៅ​អា​ត្ល​ង់​តា​បាន​និយាយថា​ការប្រើ​អាំង​ស៊ុយ​លីន​បន្ទាប់ពី​ធ្វើ​រោគវិនិច្ឆ័យ​ក៏​អាច​ផ្តល់​ភាពងាយស្រួល​ក្នុង​រយៈពេល​វែង ដើម្បី​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ជាមួយនឹង​របប​អាហារ និង​ការធ្វើ​លំ​ហាត់ប្រាណ​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង