អ្នកនឹងចង់ដឹងថា តើការជក់បារី ពិតជាបង្កើនហានិភ័យនៃការវិវត្តរោគសញ្ញាកូវីដ-១៩ ឱ្យកាន់តែធ្ងន់ធ្ងរមែនឫទេ?
យោងតាម ការសិក្សាមួយ បានអះអាងថា ការជក់បារីបង្កើនហានិភ័យទ្វេដងនៃការវិវត្តមេរោគកូរ៉ូណាធ្ងន់ធ្ងរ និងត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អ្នកជក់បារីមានឱកាស ១៤ ភាគរយក្នុងការវិវត្តរោគសញ្ញាសំខាន់បីនៃជំងឺកូវីដ១៩ ដូចជា គ្រុនក្តៅ ក្អកឥតឈប់ និង ដង្ហើមខ្លី។
មិនតែប៉ុណ្ណោះ អ្នកជក់បារីក៏មានហានិភ័យខ្ពស់ ៥០ ភាគរយក្នុងការវិវត្តទៅរករោគសញ្ញាលើសពី ១០ក្នុងពេលតែមួយផងដែរ រួមមាន ក្អក គ្រុនក្តៅ បាត់បង់ក្លិន បាត់បង់ចំណង់អាហារ រាគរូស អស់កម្លាំង វង្វេងស្មារតី ឬ ឈឺសាច់ដុំ ជាងអ្នកដែលមិនជក់បារី។ ការវិវត្តនៃរោគសញ្ញាច្រើនបែបនេះ បង្ហាញពីការឆ្លងមេរោគកាន់តែធ្ងន់ធ្ងរ៕