ការឡើងរោលរមាស់ស្បែកក្រោមសុដន់ជាបញ្ហាទូទៅបំផុតមួយដែលញឹកញយកើតមានចំពោះស្ត្រីដែលមានសុដន់ធំ ឬធាត់លើសទម្ងន់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាស្បែកនេះក៏អាចបណ្ដាលមកពីកត្តាផ្សេងៗទៀតរួមមានការបែកញើសជាប្រចាំ ការពាក់អាវទ្រនាប់រឹបតឹងពេក និងសូម្បីតែកង្វះចរន្តខ្យល់ចេញចូលរវាងស្បែកនិងសម្លៀកបំពាក់។ ការប្រតិកម្មនឹងអាហារក៏អាចបង្កបញ្ហានេះផងដែរ។ ទោះជាយ៉ាងណាកុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់អាការៈរោលរមាស់នេះបានយ៉ាងឆាប់រហ័ស ៖
១. ម្សៅពោត
ជាដំបូងត្រូវលាងសម្អាតតំបន់ស្បែកដែលមានបញ្ហាជាមុនសិន និងជូតផ្ដិតថ្នមៗឱ្យស្ងួត។ បន្ទាប់មកលាបម្សៅពោតក្នុងបរិមាណសមល្មមលើស្បែកក្រោមសុដន់ដែលរោលរមាស់ជាការស្រេច។
២. ប្រទាលកន្ទុយក្រពើ
ដើម្បីបំបាត់ការរលាក និងរមាស់អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់ត្រង់តំបន់ស្បែកដែលមានបញ្ហា រួចរងចាំសម្រាប់រយៈបេល ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តសារឡើងវិញឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃរហូតដល់បាត់រោលរមាស់។
៣. ក្រូចឆ្មារ
អ្នកក៏អាចប្រើប្រាស់ក្រូចឆ្មារដើម្បីដោះស្រាយបញ្ហាបានផងដែរ។ ជាដំបូងត្រូវលាយទឹកក្រូចឆ្មារស្រស់ជាមួយទឹកធម្មជាតិជាមុនសិនមុនពេលលាបត្រង់តំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ វីតាមីន C ក្នុងទឹកក្រូចឆ្មារដើរតួនាទីប្រឆាំងមេរោគបាក់តេរីដែលអាចជួយកម្ចាត់អាការៈរោលរមាស់បានយ៉ាងឆាប់រហ័ស។
៤. តែផ្កា Chamomile
អ្នកលាបតែផ្កា Chamomile ក្ដៅឧណ្ហៗ ឬត្រជាក់លើកន្ទួលដែលរោលរមាស់ជាការស្រេច។