ក្រុមអ្នកស្រាវជ្រាវបានរកឃើញឧបករណ៍ម្យ៉ាងដែលអាចអោយបុរសកំនត់ពីសុខភាពមេជីវិតឈ្មោរបស់ខ្លួនបានយ៉ាងងាយស្រួយដោយមិនចាំបាច់ទៅធ្វើការពិនិត្យនៅមន្ទីរពេទ្យឬក៏គ្លីនិកដែលត្រូវចំណាយថវិការច្រើនក្នុងការធ្វើរោគវិនិច្ឆ័យ ។ 

តាមការស្ទង់មតិពិភពលោកបានអោយដឹងថាមានដៃគូ៤៥លានគូមិនអាចមានកូនបាន ដោយក្នុងនោះបុរស៤០%មិនអាចមានកូន ។ 

នេះជាមូលហេតុនាំអោយក្រុមអ្នកស្រាវជ្រាវរបស់លោក ម៉ានូច កានាកាសាបាទី (Manoj Kanakasabapathy) បង្កើតឧបករណ៍ពិសោធន៍នេះឡើង ដែលមានតំលៃថោកហើយអាចប្រើជាមួយស្មាតហ្វូនបាននិង នៅផ្ទះទៀតផង ។ 

ឧបករណ៍នេះមិនទាន់មានឈ្មោះនូវឡើយទេ ហើយវាដំណើរការបានដោយមើលពី ចលនា និង បរិមាណទឹកកាមរបស់យើង វានឹងធ្វើការវិភាគពីគុណភាពមេជីវិតឈ្មោល និង ធានាបញ្ជាក់ពីការមិនអាចបង្កកំនើតបាន រហូតដល់៩៨%ត្រឹមត្រូវ ។

បុរុសគ្រាន់តែមាន ទឹកកាម ស្មាតហ្វូន និង ឧបករណ៍វិភាគនោះ ហើយអ្នកនឹងត្រូវ ណែនាំបន្តតាមរយ: អាប់ផ្លីខេស៊ិន (Application) ទៅតាមវគ្គនិមួយៗនៃដំណាក់កាលពិនិត្យ ។ យោងតាមអង្គការសុខភាពពិភពលោក (WHO) បានអោយដឹងថា បរិមាណទឹកកាមធម្មតាគឺមានមេជីវិតឈ្មោល ជាង១៥លាន  ក្នុង១មីលីលីត្រ និង មាន ចលនាធម្មតា ឬ សមត្ថភាពបម្លាស់ទី ដែលមានលើស៤០%នៃចំនួនមេជីវិតឈ្មោល ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង