​ធម្មតា នៅតាម​ស្រុក​ស្រែចំការ​ក្នុង​ប្រទេស​យើង​ច្រើន​តែ​មាន​ការ​ចិញ្ចឹមសត្វ​មាន់​ជា​លក្ខណៈ​គ្រួសារ ដូច្នេះ​សម្រាប់​ក្មេងៗ និង​អ្នក​ដែល​ស្រឡាញ់​សត្វ​មាន់​ពិតជា​ចូល​ចិត្ត​អោប​ថើប​សត្វ​មាន់​ខ្លាំងណាស់​។ ប៉ុន្តែ​ដោយ​យោង​ទៅតាម​សេចក្តីរាយការណ៍​ពី​មជ្ឈមណ្ឌល​សម្រាប់​ការគ្រប់គ្រង និង​បង្ការ​ជំងឺ (CDC) កាលពី​ថ្ងៃ​ពុធ​នេះ​បានឲ្យដឹងថា ការ​ថើប​សត្វ​មាន់​អាច​ប្រឈម​ខ្ពស់​នឹង​ការ​កើត​ជំងឺ​គ្រុនពោះវៀន​ដែល​បង្កឡើង​ដោយ​មេរោគ Salmonella បាន​។

​ធម្មតា​ការបង្ក​រោគ​ដោយ​មេរោគ Salmonella នេះ​អាច​ធ្វើឲ្យ​មនុស្សឈឺ​ខ្លាំង ហើយ​ករណី​ធ្ងន់ធ្ងរ​អាច​ស្លាប់​បាន (​កម្រ​)​។ ជំងឺ​នេះ​បង្កឡើង​ដោយ​បាក់តេរី​ដែល​រស់នៅ​ក្នុង​ពោះវៀន​របស់​សត្វ ហើយ​ចេញ​មក​ខាងក្រៅ​តាមរយៈ​លាមក និង​ចម្លង​ទៅ​មនុស្ស​តាមរយៈ​ការ​ញ៉ាំ​ទឹក ឬ​អាហារ​មាន​វត្តមាន​បាក់តេរី​មួយ​នេះ​។ ប៉ុន្តែ​នាពេល​ថ្មីៗ​នេះ ឃើញថា នៅ​សហរដ្ឋអាមេរិក​មានកា​រ​ផ្ទុះ​ជំងឺ​នេះ​ឡើង​ទៅ​លើ​សត្វ​បក្សីរ​ស់​ទៅ​វិញ​។

ទោះបីជា​សេចក្តីរាយការណ៍​ត្រូវបាន​រក​ឃើញ​ក្នុង​សហរដ្ឋ​អាមេរិក​ក៏​ដោយ តែ​បើសិនជា​យើង​ជា​កសិករ​ចិញ្ចឹម​មាន់​ដែរ យើង​ក៏​គួរតែ​ដឹង និង​ប្រុងប្រយ័ត្ន​ចំពោះ​ទង្វើរ​ដែល​យើង​ធ្វើ​ចំពោះ​សត្វ​ប្រភេទ​នេះ​ផង ដើម្បី​សុខភាព​នៅ​ថ្ងៃមុខ​។ អ្វី​ដែល​សំខាន់​គឺ​ហាម​ស្រឡាញ់​សត្វ​មាន់​រហូត​ដល់​ថើប​វា​ដូច​មនុស្ស​ឲ្យសោះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង