Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលអ្នកម្តាយមិនគួរពិសារកូកាក្នុងពេលមានផ្ទៃពោះ។ ហេតុអ្វីទៅ?

នៅក្នុងកូកា មានផ្ទុកសារធាតុកាហ្វេអ៊ីន ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់ខួរក្បាលកូន ដោយធ្វើឲ្យកូនមានប្រាជ្ញាមិនពូកែឡើយ។ ជាពិសេស ក្នុងភេសជ្ជៈមួយនេះ មានផ្ទុកសារធាតុស្ករខ្ពស់ ដោយធ្វើឲ្យអ្នកម្តាយមានផ្ទៃពោះងាយកើតជំងឺទឹកនោមផ្អែមណាស់។ ជាពិសេស ស្ត្រីមានផ្ទៃពោះដែលមានជំងឺទឹកនោមផ្អែមស្រាប់ នឹងធ្វើឲ្យអាការៈកាន់តែធ្ងន់ធ្ងរទៀតក្រោយពេលដែលពិសាររួច។ ដូចនេះ ដើម្បីសុខភាពកូនក្នុងផ្ទៃ រួមទាំងសុខភាពអ្នក ក្នុងពេលមានផ្ទៃពោះ មិនគួរញ៉ាំកូកានេះឡើយ៕