ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមី
បុគ្គលដែលកើតក្នុងឆ្នាំមមី ក្នុង១អាទិត្យនេះ មានលាភក្នុង និងលាភក្រៅចូលមករកអ្នកព្រមគ្នា ដោយធ្វើឲ្យអ្នកអាចឈ្នះបានរង្វាន់ធំ។ ជាហេតុដែលធ្វើឲ្យអ្នកអាចប្រមូលបានទ្រព្យច្រើនជាទីបំផុត។
ឆ្នាំកុរ
អ្នកដែលកើតក្នុងឆ្នាំកុរ ក្នុង១អាទិត្យខាងមុខនេះ ផ្កាយទ្រព្យនឹងចូលមកក្នុងផ្ទះរបស់អ្នក។ ដូចនេះ មិនថាអ្នកប្រកបរបរធំឬតូចទេ សុទ្ធតែអាចទទួលបានប្រាក់ចំណេញខ្ពស់ចូលមកជានិច្ច។
ឆ្នាំឆ្លូវ
មនុស្សដែលកើតក្នុងឆ្នាំឆ្លូវ ក្នុងរយៈពេលមួយអាទិត្យខាងមុខនេះ នឹងរកបានលុយច្រើនណាស់ ព្រោះផ្លូវទ្រព្យអ្នកបើកធំជាខ្លាំង។ ដូចនេះ អ្នកនឹងមានលុយច្រើនទៅៗដោយទប់មិនឈ្នះនោះទេ៕