ឧស្សាហ៍យកមកឆុងទទួលទាន ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាកញ្ចប់តែតូចៗអាចយកមកប្រើដោះស្រាយបញ្ហាផ្សេងៗក្នុងជីវិតប្រចាំថ្ងៃ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើកញ្ចប់តែតូចៗនោះអាចយកមកប្រើប្រាស់ដោះស្រាយបញ្ហាអ្វីខ្លះ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ ព្រមជាមួយគន្លឹះងាយៗក្នុងការប្រើប្រាស់កញ្ចប់ថង់តែតូចៗ ៖
១. ព្យាបាលមុន និងមុនក្បាលខ្មៅ
តែបៃតងមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងមេរោគ និងការរលាកដែលល្អណាស់សម្រាប់កម្ចាត់មុនក្បាលខ្មៅ ក៏ដូចជាមុនផ្សេងទៀត។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្នែកខាងក្នុងនៃតែបៃតង ២ កញ្ចប់តូច ជាមួយទឹកក្ដៅឧណ្ហៗ និងទឹកឃ្មុំដើម្បីបង្កើតបានជាម៉ាសបិតមុខបែបធម្មជាតិ។ រងចាំសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញជាការស្រេច។
២. កម្ចាត់ថ្នក់ខ្មៅក្រោមភ្នែក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់កញ្ចប់តែតូចៗដែលឆុងហើយដាក់ក្នុងទូរទឹកកកសម្រាប់រយៈពេលកន្លះម៉ោង ឬច្រើនជាងនេះ។ បន្ទាប់មកយកកញ្ចប់តែមកស្អំលើភ្នែកសម្រាប់រយៈពេល ២០ នាទី សឹមយកចេញហើយលាងសម្អាតមុខរបស់អ្នកជាការស្រេច។
៣. បំបាត់អាការៈឈឺធ្មេញ
វិធីដ៏ងាយបំផុតមួយដើម្បីបំបាត់អាការៈឈឺធ្មេញ គឺគ្រាន់តែប្រើប្រាស់តែជីអង្កាមដោយវាមានឥទ្ធិពលប្រឆាំងបាក់តេរី និងផ្ដល់ភាពស្ពឹក។ អ្វីដែលអ្នកត្រូវធ្វើ គឺផ្សើមកញ្ចប់តែឱ្យក្ដៅឧណ្ហៗ និងដាក់សង្កត់លើធ្មេញដែលឈឺរហូតដល់បាត់ឈឺចាប់។ អ្នកក៏អាចប្រើប្រាស់តែខ្មៅផងដែរដោយគ្រាន់តែដាក់កញ្ចប់តែខ្មៅសើមៗក្នុងមាត់និងខាំថ្នមៗឱ្យវាប៉ះត្រូវធ្មេញដែលឈឺដើម្បីបំបាត់ការឈឺចាប់ភ្លាមៗក៏បាន។
៤. បំបាត់អាការៈរមួលឈឺពោះកំឡុងពេលមករដូវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែផ្កា chamomile ទទួលទានជាការស្រេច។
៥. បំបាត់អាការៈឈឺចុងសុដន់ក្រោយបំបៅដោះកូន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែផ្សើមកញ្ចប់តែតូច ១ ឱ្យក្ដៅឧណ្ហៗ រួចដាក់ស្អំ និងលាបវាថ្នមៗ។
៦. ព្យាបាលភ្នែកហើមនិងឡើងក្រហម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែស្អំតែបៃតង ១ កញ្ចប់តូចលើត្របកភ្នែកជាការស្រេច។
៧. ព្យាបាលរបួសស្រាលៗ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែផ្សើមកញ្ចប់តែផ្កា Chamomile រួចលាបលើរបួសជាការស្រេច។ វិធីនេះក៏ជួយកម្ចាត់មេរោគបាក់តេរី ព្រមទាំងបន្ថយអាការៈហើមនិងឈឺចាប់នៃមុខរបួសផងដែរ។
៨. ព្យាបាលអាការៈឈាមអញ្ចាញធ្មេញ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែមួយកញ្ចប់តូចក្នុងទឹកក្ដៅដាំពុះ។ រងចាំរយៈពេល ២ នាទីក្រោយសឹមយកកញ្ចប់តែចេញហើយទុកអោយត្រជាក់។ បន្ទាប់មកស្អំកញ្ចប់តែនោះលើអញ្ចាញសម្រាប់រយៈពេល ៥ នាទីជាការស្រេច។ តែមានផ្ទុកអាស៊ីត tannic ដែលជួយបំបាត់បញ្ហាឈាមអញ្ចាញបានយ៉ាងប្រសើរ៕