ទោះបីជាស្គាល់និងឧស្សាហ៍ទទួលទានញឹកញាប់ក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថា ក្រៅពីល្អចំពោះសុខភាពរាងកាយ តែបៃតង Matcha អាចផ្ដល់អត្ថប្រយោជន៍ស្មានមិនដល់ចំពោះសម្រស់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើតែបៃតង Matcha ល្អយ៉ាងណាខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗប្រើប្រាស់តែបៃតង Matcha រក្សាសម្រស់ ៖
១. សម្រាប់ការបន្ថយ ឬពន្យឺតសញ្ញានៃភាពចាស់តាមវ័យ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅតែបៃតង Matcha ជាមួយទឹកប៉ុន្មានដំណក់ឱ្យក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយតែបៃតងលើស្បែកមុខ និងរងចាំសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញ។ វិធីនេះនឹងជួយការពារទប់ស្កាត់ស្នាមជ្រីវជ្រួញបានយ៉ាងប្រសើរ ហើយថែមទាំងអាចធ្វើឱ្យស្នាមជ្រីវជ្រួញដែលមានស្រាប់ប្រែជាមើលលែងសូវឃើញទៀតផង។
២. សម្រាប់ព្យាបាលការរលាកស្បែកដោយសារកម្ដៅថ្ងៃ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែបៃតង Matcha មួយពែង រួចទុករហូតដល់ត្រជាក់ សឹមប្រើប្រាស់បន្ទះសំឡីជ្រលក់លាបផ្ដិតៗលើសហបែកដែលទទួលរងផលប៉ះពាល់។
៣. សម្រាប់បង្រួមរន្ធញើសនិងព្យាបាលស្បែកមុខខ្លាញ់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែបៃតង រួចចាក់វាចូលក្នុងដបមួយដែលមានក្បាលបាញ់។ នៅរាល់ពេលដែលមុខហាក់ដូចឡើងខ្លាញ់ ចូរបាញ់ទឹកតែបៃតងលើមុខ និងជូតផ្ដិតថ្នមៗឱ្យស្ងួតដោយប្រើប្រាស់ក្រដាសទន់ៗ។
៤. សម្រាប់ព្យាបាលមុន
ក្រៅពីទទួលទានតែបៃតង Matcha ១ ពែង ជាប្រចាំហើយនោះ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅតែបៃតង Matcha ជាមួយទឹកធម្មតាឱ្យក្លាយជាល្បាយខាប់ៗ រួចលាបម៉ាស្សាលើស្បែកមុខ។ រងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី មុនពេលលាងសម្អាតចេញ៕