ខាងក្រោមនេះ វេបសាយhealth.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីអាហារពីរប្រភេទដែលបុគ្គលមានបេះដូងមិនស្រួល គួរតែកុំពិសារឲ្យសោះ។ តើមានអ្វីខ្លះទៅ?

អាហារពណ៌លឿងទី១ ជាអាហារបំពង។ អាហារបំពងខ្លាញ់ទាំងនោះ នឹងធ្វើឲ្យអ្នកមានបេះដូងមិនស្រួល នឹងកាន់តែធ្ងន់ធ្ងរ។ ចំណែកអ្នកដែលគ្មានជំងឺបេះដូង នឹងអាចប្រឈមមុខនឹងជំងឺបេះដូងនៅ៦ឆ្នាំខាងមុខ។ ដូចនេះ ប្រសិនជាអ្នកមិនចង់ឲ្យបេះដូងអ្នកខូច ឬគ្រោះថ្នាក់ អ្នកគួរតែកុំបន្តបរិភោគអាហារបំពងឲ្យសោះ ជាពិសេស ប្រហិតបំពង មាន់បំពង ស្លាបមាន់បំពង និងដំឡូងបារាំងបំពងជាដើម។
អ្នកដែលមានបេះដូងមិនល្អ មិនគួរញ៉ាំពងទាប្រៃច្រើនឡើយ ព្រោះក្នុងនោះមានផ្ទុកកាឡូរីខ្ពស់ ថែមទាំងប្រៃខ្លាំងទៀតផង។ ដូចនេះ បើអ្នកបរិភោគច្រើន មិនត្រឹម តែធ្វើឲ្យប៉ះពាល់ដល់បេះដូងទេ ថែមទាំងអាចធ្វើឲ្យអ្នកលើសសម្ពាធឈាមទៀតផង។ ដូចនេះ បើអ្នកមិនចង់ឆាប់កើតមានជំងឺ២មុខនេះ ឬមិនចង់ឲ្យជំងឺ២មុខនេះកាន់តែធ្ងន់ធ្ងរ អ្នកគួរតែចៀសឲ្យឆ្ងាយពីអាហារ២ប្រភេទនេះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង