ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរោង
ឆ្នាំរោង មុនចូលឆ្នាំចិនជាពេលដែលអ្នកមានលាភល្អជាងគេ ដោយមានលុយចូលក្នុងឃ្លាំងអ្នករាល់ថ្ងៃ។ ជាពិសេស ការបណ្តាក់ទុនរបស់អ្នកក៏អាចទទួលបានផលខ្ពស់ចូលមកដែរ។
ឆ្នាំថោះ
ឆ្នាំថោះ មុនពេលចូលឆ្នាំចិនមកដល់ ផ្លូវលាភរបស់អ្នកនឹងបើកធំណាស់ ដោយធ្វើឲ្យអ្នកអាចប្រមូលបានផលក្រាស់ចូលមក។ ជាហេតុដែលធ្វើឲ្យលុយរបស់អ្នកចូលមកមិនតិចនោះទេ។
ឆ្នាំច
ឆ្នាំច មិនដឹងទ្រព្យមកពីណាទេសម្រុកចូលច្រើនណាស់។ ជាពិសេស មានទេវតាទ្រព្យតាមជិតខ្លួន ដោយធ្វើឲ្យទ្រព្យគ្រប់ទិសមកដល់ព្រមគ្នាតែម្តង។ ដូចនេះ អ្នកនឹងមានលុយចាយមិនអស់នោះទេ៕