​អ្នក​ប្រាកដជា​ធ្លាប់​ឈឺបំពង់ក​កាលពីមុន ដែល ជាការ​រំខាន​ដ៏​គួរឱ្យ​មួរ​ហ្មង ឬអ្វី​មួយ​ដែល​ធ្វើឱ្យ​អ្នក​ញោច​រាល់​ពេលដែល​អ្នក​លេប​។ ប៉ុន្តែ តើ​ការឈឺ​បំពង់ក គឺជា​រោគសញ្ញា​នៃ​ការឆ្លង​មេរោគ​លើ​ប្រព័ន្ធ​កូ​រ៉ូ​ណា​រ៉ូ​មែន​ទេ​?

​យោងតាម​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ​វា​អាចជា​រោគសញ្ញា​កូ​វីដ​-១៩​។ បន្ថែម​ពីលើ​ការ​ក្អក​ស្ងួត ដង្ហើម​ខ្លី និង​គ្រុនក្តៅ ក៏​រួមបញ្ចូល​ទាំង​ញាក់ញ័រ ឈឺក្បាល បាត់បង់​ក្លិន ឬ​រសជាតិ ឈឺ​សាច់ដុំ និង​ឈឺបំពង់ក​។​

​តើ​ការឈឺ​បំពង់ក​បង្កឡើង​ដោយ​កូ​វីដ​-១៩ មាន​លក្ខណៈ​ដូចម្តេច​?
​ខណៈដែល CDC មិនបាន​ផ្តល់ព័ត៌មាន​នោះ ការស្រាវជ្រាវ​បាន​និយាយថា ការឈឺ​បំពង់ក​មិនមែនជា​រឿង​ធម្មតា​ទេ ចំពោះ​អ្នកជំងឺ​កូ​វីដ​-១៩ ។ វេជ្ជបណ្ឌិត មួយរូប​បាន​ពន្យល់ថា “​បច្ចុប្បន្ននេះ យើង​ប៉ាន់​ស្មានថា​ឈឺបំពង់ក កើតឡើង​ក្នុង​ប្រហែល​ជ​១០​ភាគរយ​នៃ​ករណី​ឆ្លង​វីរុស​នេះ​”​។​

​របាយការណ៍​មួយ​ក្នុង​ខែកុម្ភៈ​របស់​អង្គការ​សុខភាព​ពិភពលោក​ដោយ​វិភាគ​លើ​ករណី​ដែល​បានបញ្ជាក់​ដោយ​មន្ទីរពិសោធន៍ ៥៥.៩២៤ ករណី​នៅក្នុង​ប្រទេស​ចិន​បាន​ប៉ាន់​ស្មានថា​មាន​ចំនួន​ខ្ពស់ជាង​នេះ​បន្តិច​គឺ ១៣,៩% ។ ទោះយ៉ាងណា​ភាគរយ​នោះ​នៅតែ​ទាប​ជាង​រោគសញ្ញា​ទូទៅ​បំផុត​នៃ​វីរុស​កូ​រ៉ូ​ណា​ដែល​៖ គ្រុនក្តៅ​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា​ប៉ះពាល់​ដល់ ៨៧,៩% នៃ​អ្នកជំងឺ និង​ក្អក​ស្ងួត​ដែល​ប៉ះពាល់​ដល់​អ្នកជំងឺ ៦៧,៧% ៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង