រដ្ឋាភិបាលថៃ បានរាយការណ៍កាលពីថ្ងៃសុក្រថាមានករណីឆ្លងកូវីដ-១៩ថ្មីចំនួន ២០៥ ករណី ដែលការឆ្លងក្នុងស្រុកចំនួន១៣១ករណី, ៥៨ពីការធ្វើតេស្តិ៍សកម្ម និងការនាំចូល១៦ នាក់ដែលកើនឡើងដល់៩.៨៤១ ករណី។
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ បាននិយាយថាការឆ្លងថ្មីក្នុងមូលដ្ឋានរួមមាន ៣៧នៅខេត្តសាមុតសាខន, ២៩ នៅក្រុងបាងកក, ២២ នៅសាមុតប្រាកាន, ១០ នាក់នៅឆុនបូរីនិង ៤នៅណាខុនផាថម។
ករណីថ្មីចំនួន ៥៨ ដែលបានរកឃើញតាមរយៈការស្វែងរកករណីសកម្មរួមមាន នៅសាមុតសាខុននិងឆុនបូរី ២១ ករណីដូចៗគ្នា, ៩ ករណីនៅច័ន្ទបុរី និង ៧ នៅរ៉ាក់យ៉ង។ ចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ កូវីដ-១៩ បានរីករាលដាលដល់ ៥៧ ខេត្ត។
ដោយឡែក ការនាំចូលនៃអ្នកឆ្លងចំនួន ១៦ នាក់មកពីប្រទេសឥណ្ឌា ស៊ុយអែត បារាំង ចក្រភពអង់គ្លេស ឆេក សហរដ្ឋអាមេរិក និងមីយ៉ាន់ម៉ា៕