ដោយសារ​ចំនួន​អ្នកជំងឺ​កូ​វីដ​-១៩ ច្រើន​លើសលប់ បាន​គ្របដណ្តប់​លើ​មន្ទីរពេទ្យ​ភាគច្រើន ពិសេស​មន្ទីរពេទ្យ​រដ្ឋ Los Angeles កំពុងតែ​បដិសេធ​ក្នុងការ​ថែរក្សា​អ្នកជំងឺ​ដែលមាន​ឱកាស​រស់រាន​មានជីវិត​ទាប​។​

​បុគ្គលិក​ផ្នែក​សេវាកម្ម​វេជ្ជសាស្ត្រ​បន្ទាន់ (EMS) ត្រូវបាន​ណែនាំ​មិនឱ្យ​នាំ​អ្នកជំងឺ ដែល​ទំនងជា​មិនអាចរ​ស់បាន​ទៅកាន់​មន្ទីរពេទ្យ Los Angeles ព្រោះ​គ្មាន​កន្លែង​សម្រាប់​ព្យាបាល​ពួកគេ​ឡើយ​។ នេះ​រួមបញ្ចូល​ទាំង​អ្នកជំងឺ COVID-19 និង​អ្នក​ដែលមាន​លក្ខខណ្ឌ​ផ្សេងទៀត​ដូចជា​គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល ឬ​អ្នក​ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍​។​

​បុគ្គលិក EMS គឺ​ត្រូវ​ព្យាយាម​ជួយសង្គ្រោះ​អ្នកជំងឺ ដែល​មិន​ដកដង្ហើម ឬ​មិនមាន​ជីពចរ ជាមុន ហើយ​ប្រសិនបើ​ពួកគេ​មាន​ស្ថេរភាព អាច​យក​ពួកគេ​ទៅ​មន្ទីរពេទ្យ​។ EMS បាន​និយាយថា​ប៉ុន្តែ​ប្រសិនបើ​អ្នកជំងឺ​មិនមាន​ជីពចរ​ឡើងវិញ​ឬ​ត្រូវបាន​ប្រកាសថា​ស្លាប់​មិនគួរ​នាំ​ពួកគេ​ទៅកាន់​មន្ទីរពេទ្យ​ទេ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង