ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់អ្នកម្តាយដែលអាចធ្វើឲ្យកូនក្នុងផ្ទៃមានស្បែកស្អាតខ្លាំង។ តើមានអ្វីខ្លះទៅ?
- ក្នុងពេលអ្នកម្តាយមានផ្ទៃពោះ គួរតែប៉ូវវីតាមីនសេ ព្រោះអាចធ្វើឲ្យស្បែកកូនម៉ត់រលោង។ ចំណែកវីតាមីនBវិញ អាចធ្វើឲ្យសក់កូនក្រាស់ ខ្មៅ និងមានពន្លឺ។ ដូចនេះ អ្នកម្តាយគួរតែបរិភោគឲ្យបានគ្រប់មុខ ទើបអាចធ្វើឲ្យកូនមានស្បែកស្អាត និងសម្រស់ស្អាតខ្លាំង។
- អ្នកម្តាយដែលតែងតែចូលគេងយប់ជ្រៅរាល់ថ្ងៃ នឹងធ្វើឲ្យសារធាតុពុលក្នុងខ្លួនមិនអាចបញ្ចេញមកក្រៅបានឡើយ។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ដូចនេះ ក្រោយពេលដែលកូនកើតចេញមក មិនត្រឹមតែមានស្បែកមិនស្អាតទេ ថែមទាំងធ្វើឲ្យកូនមិនព្រមគេងឡើយឲ្យតែដល់យប់ឡើង។
- ក្នុងពេលដែលអ្នកម្តាយពោះធំ គួរតែហាត់ប្រាណខ្លះ ដោយអាចដើរហាត់ប្រាណ ឬហាត់យ៉ូហ្កាក៏បានដែរ ព្រោះការធ្វើចលនាទាំងនេះ អាចធ្វើឲ្យទឹកភ្លោះការពារកូនក្នុងផ្ទៃនោះដំណើរការបានល្អ ដោយធ្វើឲ្យស្បែកកូនស្អាត ថែមទាំងធ្វើឲ្យខួរក្បាលកូនក៏ឆ្លាតផងដែរ៕