ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីខុសក្នុងការលាងដបទឹកដោះគោឲ្យកូន។ តើមានអ្វីខ្លះទៅ?
- មានអ្នកម្តាយមួយចំនួនក្រោយពេលដែលសម្អាតដបទឹកដោះគោរួច ក៏យកទៅស្ងោរក្នុងទឹកក្តៅដែលពុះភ្លាម។ ប៉ុន្តែតើអ្នកដឹងទេថា មានដបមួយចំនួនមិនស័ក្តិសមក្នុងការយកទៅស្ងោរឡើយ ព្រោះក្រោយពេលដែលត្រូវទឹកក្តៅ វាអាចបញ្ចេញសារធាតុដបនោះចេញមក ដោយធ្វើឲ្យកូនបៅរួច សុខភាពអាចកើតមានបញ្ហាមិនដឹងខ្លួន។
- ដបទឹកដោះគោរបស់កូនត្រូវតែប្រើសាប៊ូឲ្យបានត្រូវ មិនគួរប្រើសាប៊ូផ្តេសផ្តាសឡើយ ព្រោះបើអ្នកជ្រើសរើសសាប៊ូខុស អាចធ្វើឲ្យសុខភាពកូនទ្រុឌទ្រោមបាន។ ដូចនេះ អ្នកម្តាយត្រូវតែប្រើសាប៊ូដែលត្រូវនឹងដបកូន ទើបសុខភាពកូនរឹងមាំ។
- ដបទឹកដោះគោដែលកូនបៅរួច មិនគួរទុកយូរពេកទើបលាងសម្អាតនោះទេ ព្រោះបើអ្នកទុកយូរពេក មិនងាយសម្លាប់មេរោគដែលមានក្នុងនោះឡើយ។ ដូចនេះ ទោះជាអ្នកម្តាយរវល់យ៉ាងណា ក៏គួរតែលាងក្រោយពេលដែលកូនបៅហើយមួយម៉ោងដែរ ទើបមិនធ្វើឲ្យកូនបៅមេរោគចូលពោះ៕