ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអាចជួយឲ្យភ្នែកកូនក្នុងផ្ទៃលូតលាស់បានយ៉ាងល្អ។ តើមានអ្វីខ្លះទៅ?
- ក្នុងពេលដែលអ្នកម្តាយមានផ្ទៃពោះ អាចញ៉ាំការ៉ុតបាន ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលជួយឲ្យភ្នែកកូនក្នុងផ្ទៃលូតលាស់បានយ៉ាងល្អ។ ជាពិសេស ការ៉ុតនេះអាចជួយឲ្យស្បែកកូនស្អាត ព្រមទាំងជួយបង្កើនប្រព័ន្ធការពាររាងកាយកូនផងដែរ។
- ផ្លែគីវី អ្នកម្តាយគួរតែបរិភោគក្នុងពេលមានផ្ទៃពោះ ព្រោះវាជាផ្លែឈើដែលសម្បូរទៅដោយវីតាមីនសេ ដោយជួយការពារភ្នែកកូនក្នុងផ្ទៃបានយ៉ាងល្អ។
- ផ្លែប៉េងប៉ោះ សម្បូរទៅដោយវីតាមីនជាច្រើន ដោយធ្វើឲ្យភ្នែកកូនក្នុងផ្ទៃលូតលាស់បានយ៉ាងល្អ។ ដូចនេះ ក្នុងពេលដែលអ្នកមានផ្ទៃពោះ ផ្លែឈើ៣មុខនេះ គួរតែពិសារ ទើបមិនធ្វើឲ្យប៉ះពាល់ដល់ភ្នែករបស់កូន៕